681 ezgif.com resize
Swift cc time

ថៃថាការដោះលែងទាហានកម្ពុជាទាំង១៨រូបខាងមុខនេះ មិនមែនដោយសារតែសម្ពាធអាម៉េរិកដាក់លើខ្លួននោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្រ្តីការបរទេសថៃលោក Sihasak Phuangketkeow 

ថៃ៖ រដ្ឋមន្រ្តីការបរទេសថៃលោក Sihasak Phuangketkeow (ស៊ីហាសាក់ ភួងកេតកែវ) បានចេញមុខបញ្ជាក់នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា នេះថាការដោះលែងទាហានកម្ពុជាទាំង ១៨ រូបដែលថៃបានលួចចាប់ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី ២៩ ខែ កក្កដា គឺធ្វើឡើងស្របតាមលក្ខខណ្ឌផ្សេងៗ ដោយការដោះលែងទាហានកម្ពុជាទាំង ១៨ រូបនៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខនេះថៃមិនបានទទួលសម្ពាធណាមួយពីសហរដ្ឋអាម៉េរិកឡើយ។

បើតាមរដ្ឋមន្រ្តីការបរទេសថៃដដែលលោកបានបញ្ជាក់ថា ការដោះលែងនេះត្រូវបានគ្រោងទុកនៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខដោយនិងដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែន បាន ផាកកាត (ទល់មុខជាមួយច្រកព្រំខេត្តប៉ៃលិន) ស្ថិតក្នុងចន្ទបុរី ប្រទេសថៃ។ លោកថារឿងដោះលែងនេះលោកត្រូវការការបញ្ជាក់ពីភាគីយោធាម្តងទៀត។ លោកបានសង្កត់ធ្ងន់ថា ការដោះលែងនេះគឺស្របតាមលក្ខខណ្ឌដែលកំណត់ដោយអាជ្ញាធរថៃ ដែលពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការបើកតំបន់សម្រាប់ថៃចូលសម្អាតមីន។

សម្រាប់លោក ស៊ីហាសាក់ ភួងកេតកែវ មិនមានការផ្លាស់ប្តូរ ឬសម្ពាធពីបរទេសពាក់ព័ន្ធក្នុងការសម្រេចចិត្តរបស់ថៃដោះលែងទាហានកម្ពុជាទាំង១៨រូបនោះទេ៕

Khcct banner

អត្ថបទទាក់ទង