681 ezgif.com resize
Swift cc time

និស្សិតចំនួន ៥ក្រុម បានជ័យលាភីក្នុងការប្រកួតគំនិតអាជីវកម្ម ក្នុងកម្មវិធី DYNAMIC Entrepreneur Spark

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី DYNAMIC Entrepreneur Spark បានរកឃើញក្រុមជ័យលាភីចំនួន ៥ក្រុម ដែលមានគម្រូអាជីវកម្មល្អជាងគេក្នុងចំណោមក្រុមទាំង ១២ ដែលបានចូលរួមជាមួយកម្មវិធីតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបទបង្ហាញចុងក្រោយ ។ ក្រុមជ័យលាភីទាំង ៥ក្រុម នឹងបន្តអភិវឌ្ឍគម្រូអាជីវកម្មរបស់ខ្លួនទៅដំណាក់កាលបន្ទាប់ទៀត ដើម្បីត្រៀមខ្លួនចូលទៅក្នុងទីផ្សារជាក់ស្តែងនាពេលអនាគត។

កម្មវិធី DYNAMIC Entrepreneur Spark ផ្តល់ឱកាសឱ្យនិស្សិតនៅសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញនូវឱកាសដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងការប្រកួតប្រជែងសម្រាប់គំនិតច្នៃប្រឌិត និងការច្នៃប្រឌិតក្នុងវិស័យកសិកម្ម (បច្ចេកវិទ្យា និងមិនមែនបច្ចេកវិទ្យា) ដើម្បីស្វែងរកដំណោះស្រាយសមស្របទៅនឹងបញ្ហាប្រឈមរបស់សហគមន៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងជាទម្រង់ bootcamp ដែលអ្នកចូលរួមអាចចូលរួមជាលក្ខណៈបុគ្គល ឬជាក្រុម។

ក្រោយការប្រកួតនេះ ក្រុមជ័យលាភីទាំង ៥ក្រុម នឹងបន្តអភិវឌ្ឍគម្រូអាជីវកម្មរបស់ខ្លួនទៅដំណាក់កាលបន្ទាប់ទៀតដោយមានការគាំទ្រពី Wonders International និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ទៅលើបច្ចេកទេស, ហិរញ្ញវត្ថុ និងការគាំទ្រផ្សេងៗទៀតជាច្រើនដើម្បីជំរុញដល់ការអភិវឌ្ឍគម្រោងអាជីវកម្មរបស់ក្រុមនីមួយៗដើម្បីត្រៀមខ្លួនដាក់ចូលទៅក្នុងទីផ្សារជាក់ស្តែងនាពេលអនាគត។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយ KOICA និង ChildFund Korea ដែលផ្តល់ឱ្យសិស្សនូវវេទិកាដ៏រឹងមាំសម្រាប់កំណើនសហគ្រិនភាព និងការច្នៃប្រឌិត៕


Khcct banner

អត្ថបទទាក់ទង