681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌ ប្រកាសជ័យលាភី «រូបថតប្រជាប្រិយ» ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖គេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបិទពិព័រណ៍រូបថត និងប្រកាសជ័យលាភី «រូបថតប្រជាប្រិយ» នៅសារមន្ទីរខ្លែងខ្មែរ នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌។ ជាលទ្ធផល ជ័យលាភីលេខ១ បានទៅលើបេក្ខជន តូង លេន មកពីខេត្តមណ្ឌលគីរី, ជ័យលាភីលេខ២ បានទៅលើបេក្ខជន កេង សុថឺង ដែលជាព្រះសង្ឃគង់នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ និងជ័យលាភីលេខ៣ បានទៅលើបេក្ខជន អាន រស្មី មកពីខេត្តកំពង់ធំ។

យោងតាមគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បន្ទាប់ពីការបោះឆ្នោតពីមហាជនតាមរយៈ Google Form រយៈពេល ៦ ថ្ងៃពេញ គណៈកម្មការបានប្រកាសលទ្ធផលចុងក្រោយនៃជ័យលាភីរូបថតប្រជាប្រិយ ដែលទទួលបានការគាំទ្រច្រើនជាងគេបំផុត រួមមាន៖ ១-ជ័យលាភីលេខ១ បានទៅលើបេក្ខជន តូង លេន (មណ្ឌលគីរី), ២-ជ័យលាភីលេខ២ បានទៅលើបេក្ខជន កេង សុថឺង (ព្រះសង្ឃគង់នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ), និង ៣-ជ័យលាភីលេខ៣ បានទៅលើបេក្ខជន អាន រស្មី (កំពង់ធំ)។

គួរបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី វ៉ា បុប្ឆារី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងមានការចូលរួមពីមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងម្ចាស់ស្នាដៃរូបថតដែលត្រូវបានជ្រើសរើសផងដែរ។ ក្នុងពិធីនេះ លោកស្រី វ៉ា បុប្ឆារី បានកោតសរសើរចំពោះការចូលរួមយ៉ាងផុសផុលរបស់សាធារណជន និងក្រុមការងារ ដែលបានធ្វើឲ្យការប្រឡងជ្រើសរើសរូបថត និងពិព័រណ៍រយៈពេលមួយសប្តាហ៍នេះក្លាយជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃមរតកវប្បធម៌អរូបីរបស់ជាតិ៕


Khcct banner

អត្ថបទទាក់ទង