ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា នៅថ្ងៃទី ២ វិច្ឆិកានេះ បានចេញវីដេអូប្រមាណ៥នាទី ថ្លែងពាក់ព័ន្ធតម្លៃស្រូវ និងការដោះស្រាយបញ្ហាប្រឈមជូនដល់ប្រជាកសិករ។សម្រាប់លោករដ្ឋមន្ត្រី លោកអរគុណដល់លើបណ្ដាញសង្គមដែលជួយចែករំលែកអំពីបញ្ហាតម្លៃស្រូវរបស់ប្រជាកសិករ ហើយត្រូវប្រែក្លាយការអាណិតអាសូរនេះទៅជាសកម្មភាពជាក់ស្ដែង ដើម្បីចូលរួមជួយដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករ។
ជាមួយគ្នានោះ លោកបានអំពាវនាវដល់ រោងម៉ាស៊ីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ម្ចាស់ដេប៉ូជីថ្នាំជួយពន្យារការទូទាត់សងជំពាក់។ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី។ជួយទិញអង្ករ និង គាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករនិង សហគមន៍។