ប៉ាណាម៉ា៖ យុវជនមួយក្រុមតំណាងកម្ពុជា ដើម្បីប្រកួតរ៉ូបូតកម្រិតពិភពលោក FIRST Global Challenge ឆ្នាំ២០២៥ ជាមួយក្រុមមកពីប្រទេសផ្សេងៗប្រមាណ ១៩០ ប្រទេស ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៉ាណាម៉ា។ កាលពីឆ្នាំ២០២៤ ក្រុម FIRST Global Team Cambodia បានប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future) បានជ័យលាភីលេខ២ លំដាប់ពិភពលោក៕
យោងតាមគេទំព័រ First Global Challenge Cambodia Team បានឱ្យដឹងថា ក្រុមកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសប៉ាណាម៉ា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានប្តេជ្ងាថានឹងព្យាយាមធ្វើឱ្យបានល្អ ដើម្បីកម្ពុជា។
បើតាមគេហទំព័រផ្លូវការនៃ First Global Challenge ឆ្នាំ២០២៥ នេះ មានក្រុមមកពីបណ្តាប្រទេសជាង ១៩០ បានកំពុងចូលរួមប្រកួតនៅលើទឹកដីប្រទេសប៉ាណាម៉ា ដើម្បីបង្ហាញគំនិតនិងសក្តានុពលផ្នែកបច្ចេកទេសរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា First Global Team Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត។ កាលពីឆ្នាំ២០២៤ ក្រុម FIRST Global Team Cambodia បានប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future) បានជ័យលាភីលេខ២ លំដាប់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ៕