681 ezgif.com resize
Swift cc time

កុមារកម្ពុជា២រូប ដែល«សម្តែងសិល្បៈ»ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី ជាសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កុមារកម្ពុជា២រូប ដែលសម្តែងសិល្បៈក្នុងពិធីលៀងសាយភោជន៍ នាកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី ជាសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ កុមារទាំងពីរបានលើកយកការសម្តែងសិល្បៈក្រោមបទ «រស្មីដួងច័ន្ទ» ដើម្បីបង្ហាញពីអត្តសញ្ញាណកម្ពុជាក្នុងកម្មវិធី The Best of ASEAN Performance Arts (BOAPA) 2025-Malaysia ទទួលបានចំណាប់អារម្មណ៍ និងការកោតសរសើរជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមគេហទំព័រនៃសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រោមការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កុមារពីររូបត្រូវបានដឹកនាំដោយនាយិការង ដើម្បីសម្តែងសិល្បៈក្នុង ពិធីលៀងសាយភោជន៍ នាកិច្ចប្រជុំកំពូលអាស៊ាន។ កុមារទាំងពីររូបមានឈ្មោះ ទាវ សុមល្លី និង ឈិន គីមឡុង ជាសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។

គួររម្លឹកថា កាយវិការល្វត់ល្វន់តាមចង្វាក់ភ្លេងនៃកុមារទាំងពីររូប បានទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចំពោះ ទេពកោសល្យដ៏ល្អផូរផង់ពីកុមារភាព៕


Khcct banner

អត្ថបទទាក់ទង