681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមពិធីបើកផ្លូវការកិច្ចប្រជុំមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ នាទីក្រុង Samarkand ប្រទេស Uzbekistan លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ក្រោមការដឹកនាំរបស់លោកស្រី Simona-Mirela Misculescu ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសរូម៉ានីប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤២ និង លោក Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ និងលោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការយូណេស្កូ។

កិច្ចប្រជុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូនាពេលនេះមានការចូលរួមពីគណ:ប្រតិភូនៃបណ្តាប្រទេសជាសមាជិកចំនួន១៩៤ប្រទេស ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង