
ចិន៖ ចុងបញ្ចប់នៃឆ្នាំនេះ ជិតមកដល់ហើយ គឺជារដូវប្រមូលផលដំឡូងនៅក្នុងស្រុក Ninghai ក្រុង Ningbo ខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិន ដោយអ្នកស្រុកមានទម្លាប់ធ្វើនំដំឡូងផ្អែម ធ្វើមកពីដំឡូង ហើយកិនទៅជាម្សៅ មានរស់ផ្អែមបន្តិច។ នំនេះគឺជាអាហារសម្រន់ ដែលកុមារចូលចិត្តក្នុងស្រុក ប៉ុន្តែក៏ជាអនុស្សាវរីយ៍ដ៏រំជើបរំជួលបំផុតរបស់ប្រជាជនក្នុងតំបន់ផងដែរ។
យោងតាមការណែនាំ ដើម្បីធ្វើនំដំឡូងត្រូវបានបែងចែកជា៣ ជំហានទី ១ ត្រូវកែច្នៃដំឡូង ដំបូងត្រូវចិតសំបក ហើយលាងសម្អាត បន្ទាប់មកហាន់ជាចំណិតៗ រួចយកវាដាក់ក្នុងឆ្នាំងធំមួយលាយជាមួយនឹងទឹក រួចចាប់ផ្ដើមស្ងោ។ នៅពេលច្អិនហើយ គាត់រយកប្បាសទៅក្នុងចំណិតស្តើងនៃដំឡូង បន្ទាប់មកកិនវាឲ្យម៉ត់ ហើយដួសចេញ ។
បន្ទាប់មកទៀត ត្រូវយកដំឡូងដែលកិននោះ ទៅលាបលើបន្ទះក្ដាឬស្សីមួយ ហើយបកដាក់លើចំបើងស្អាត ហាលថ្ងៃរយៈពេលពីរថ្ងៃ ហើយកាត់ជាចំណិតស្ដើងតូចៗ និងក្លាចជានំដំឡូងផ្អែម បន្ទាប់ត្រួវសម្ងួតម្តងទៀត ដោយចាក់នំដំឡូងក្នុងខ្ទះហើយលីងទៅជាពណ៌លឿង រួចទុកឲ្យត្រជាក់រយៈពេលកន្លះម៉ោងជាការស្រេច៕