681 ezgif.com resize
Swift cc time

ចិនប្រាប់អាម៉េរិកថាប្រទេសទាំងពីរគួរតែធានាបាន នូវភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៊ូសាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងសហរដ្ឋអាម៉េរិក គួរតែធានាបាននូវភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់លោកស៊ីជិនភីងក្នុងជំនួបជាមួយលោកដូណាល់ត្រាំប្រមាណ ១០០ នាទីក្នុងប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៣០ ខែ តុលា នេះ។

បើតាមលោកស៊ីជិនភីង ចាប់តាំងពីលោក ត្រាំ បានជាប់ឆ្នោតឡើងវិញ លោកបានជជែកតាមទូរស័ព្ទចំនួនបីដង និងបានផ្លាស់ប្តូរលិខិតជាច្រើន និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ លោកបន្តថាក្រោមការណែនាំរួមគ្នារបស់យើងទាំងពីរ ទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិក នៅតែមានស្ថិរភាពជារួម។

សម្រាប់លោកស៊ី កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងកិច្ចប្រជុំ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានលើការដោះស្រាយកង្វល់ធំៗរៀងៗខ្លួន ដែលផ្តល់នូវលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ។

លោក ស៊ី បានចាត់ទុកអាម៉េរិក និងចិនជាអ្នកនាំមុខគេនៃទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិក លោកថានៅចំពោះមុខខ្យល់ រលក និងបញ្ហាប្រឈមនានា យើងគួរតែរក្សាផ្លូវត្រូវ រុករកឆ្លងកាត់ភាពស្មុគស្មាញ និងធានាបាននូវការបន្តដំណើរទៅមុខឥតឈប់ឈរនៃ ទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង