ភ្នំពេញ៖ វិទ្យាស្ថាន ប៉េ អេស អឺ (PSE) បន្តជ្រើសរើសសិស្សមកពីគ្រួសារក្រីក្រ ដែលមានអាយុ១៥ឆ្នាំឡើង និងបានរៀនចប់ថ្នាក់ទី៩ឡើង ឱ្យចូលរៀនថ្នាក់ត្រៀមមុននឹង«ចូលកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ» ។ អាហារូបករណ៍នេះ នឹងបើកទទួលពាក្យ រហូតដល់ថ្ងៃទី ១៥ វិច្ឆិកា ២០២៥។
យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រ វិទ្យាស្ថាន ប៉េ អេស អឺ បានឱ្យដឹងថា សិស្សដែលមានអាយុ១៥ឆ្នាំឡើង ដែលមានកម្រិតវប្បធម៌ជាប់ថ្នាក់ទី៩ឡើង អាចដាក់ពាក្យដើម្បីចូលរៀនថ្នាក់ត្រៀមមុនចូលកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាមួយវិទ្យាស្ថាន ប៉េ អេស អឺ។ សិស្សនឹងត្រូវធ្វើតេស្តគណិតវិទ្យា និងភាសាខ្មែរ ព្រមទាំងឆ្លងកាត់វគ្គសម្ភាស ដើម្បីអាចមានឱកាសទទួលបានអាហារូបករណ៍មួយនេះ។
បើតាមប្រភពដដែល ការដាក់ពាក្យស្នើសុំត្រូវធ្វើឡើងនៅនាយកដ្ឋានអប់រំ និងសង្គម នៃវិទ្យាស្ថាន ប៉េ អេស អឺ ដែលមានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីថ្ងៃចន្ទ-សុក្រ ម៉ោង ៧:៣០ព្រឹក- ៥:៣០ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសិស្សអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ២៩ ៥០ ៥២៕