681 ezgif.com resize
Swift cc time

ក្រសួងអប់រំកំពុងជ្រើសរើស«និស្សិតនារីក្រីក្រឆ្នាំទី១ ចំនួន១២០នាក់» ដើម្បីស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ តាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សា ដើម្បីស្នាក់នៅបណ្តោះអាសន្ននៅ មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ដែលមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការជ្រើសរើសនេះ បើកទទួលពាក្យត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី តម្រូវឱ្យនិស្សិតមានលក្ខខណ្ឌដូចជា ជានិស្សិតក្រីក្រអាហារូបករណ៍ ឬ បង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ តាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៅភ្នំពេញ ព្រមទាំងជាសិស្សដែលមានជីវភាពក្រី្រ ឬ ជាសិស្សដែលមានពិការភាព ដែលមកពីខេត្តនានា ជាពិសេស តម្រូវឱ្យសិស្សជានារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។

បើតាមប្រភពដដែល បេក្ខជនត្រូវស្នើសុំដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ឱ្យបានត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមគេហទំព័រផ្លូវការក្រសួងអប់រំ ព្រមទាំងបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី។ ចំពោះព័ត៌មានបន្ថែម សិស្សអាចទាក់ទងតាមលេខទូរស័ព្ទ ០១២ ៦៧៥ ៥៩០៕


Khcct banner

អត្ថបទទាក់ទង