681 ezgif.com resize
Swift cc time

និស្សិត RUFA រៀបចំធ្វើ«ពិធីសំពះព្រះខែ» នៅថ្ងៃទី៥ ខែវិច្ឆិកា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងទី២

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖គណៈកម្មការនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA រៀបចំធ្វើពិធីសំពះព្រះខែ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងទី២ ចាប់ពីវេលា ៦ ល្ងាច ដល់ ៩ យប់ បើកអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី។

យោងតាមគេហទំព័រ គណៈកម្មការនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA បានឱ្យដឹងថា ពិធីសំពះព្រះខែ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងទី២ ដែលមានទីតាំងស្ថិតនៅលើមហាវិថីវិចិត្រសិល្បៈ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កម្មវិធីនឹងរួមបញ្ចូល វង់ភ្លេងមហោរីកំដរមុនកម្មវិធី ការសូត្រប្រកាសទេវតា ពិធីសំពះព្រះខែ ពិធីផ្សងទឹកភ្លៀង ពិធីអកអំបុក និងរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយ។ កម្មវិធីតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណី ឬ សមរម្យតាមការគួរ៕


Khcct banner

អត្ថបទទាក់ទង