681 ezgif.com resize
Swift cc time

«មហោស្រពល្ខោននិយាយ» ថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៥ ផ្សារភ្ជាប់ការអប់រំ និងការថែរក្សាតម្លៃសម្បត្តិបេតិកភណ្ឌជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

ភ្នំពេញ៖ មហោស្រពល្ខោននិយាយ ថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៥ ស្តីពី ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រោមប្រធានបទ "វត្តភ្នំជុំរុំប្រវត្តិសាស្ត្រវប្បធម៌” រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការអប់រំ និងការថែរក្សាតម្លៃសម្បត្តិបេតិកភណ្ឌជាតិ តាមរយៈការប្រកួតជែងសិល្បៈទស្សនីយភាព ការតាំងពិព័រណ៍វត្ថុបុរាណ និងវត្ថុសិល្បៈជាច្រើនផ្សេងទៀត។ កម្មវិធីប្រព្រឹត្តទៅពីថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

យោងតាមគេហទំព័រផ្លូវការនៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា មហោស្រពនេះប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២៥ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ក្រៅពី ការប្រកួតជែងសិល្បៈទស្សនីយភាព ដែលមានក្រុមសិស្សានុសិស្សមកពីតាមវិទ្យាល័យចំនួន៥ ក្នុងរាជធានីភ្នំពេញ កម្មវិធីក៏មានការតាំងពិព័រណ៍វត្ថុបុរាណ និងវត្ថុសិល្បៈជាច្រើនផ្សេងទៀត។

បើតាមប្រភពដដែល នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបកម្មវីធីបើកមហោស្រពល្ខោននិយាយ និងការបើកសម្ភោធ ការតាំងបង្ហាញពិព័រណ៍មិនអចិន្ត្រៃយ៍ អំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា។ ថ្ងៃ ២៧ តុលា ២០២៥ ជាវគ្គទី១ នៃការសម្តែងមហោស្រពសិល្បៈល្ខោននិយាយ បញ្ចេញសមត្ថភាព ទេព្យកោសល្យ ក្នុងការសម្តែងសិល្បៈ ស្តីពី ការរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ដែលមានសិស្សានុសិស្សមកពីតាមសាលាចំនួន៣ រួមមាន ក្រុមមកពីសាលា ជាស៊ីម ឈូកវ៉ា, ក្រុមមកពីសាលា បញ្ញាសាស្ត្រអន្តរជាតិ, និងក្រុមមកពីសាលា ព្រែកលៀប៕


Khcct banner

អត្ថបទទាក់ទង