681 ezgif.com resize
Swift cc time

វៀតណាមប្តេជ្ញាចិត្តជួយ«កម្ពុជា-ថៃ»ក្នុងការតាមដានអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ផាម ធូ ហាំង

វៀតណាម៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ផាម ធូ ហាំង បានសម្តែងការស្វាគមន៍ និងអបអរសារទរចំពោះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញនេះ។ លោកស្រីបានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពនេះគឺជាជំហានដ៏សំខាន់ និងវិជ្ជមានមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងថៃចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការ ស្របតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ាន (TAC)។

លោកស្រីបានមានប្រសាសន៍ទៀតថា វៀតណាមពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានា រួមទាំងម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំ២០២៥ និងលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី និង លោកដូណាល់ ត្រាំ ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។

សម្រាប់លោកស្រី វៀតណាមជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាពនេះនឹងបម្រើជាមូលដ្ឋានសម្រាប់ពង្រឹងទំនុកចិត្ត និងធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពរយៈពេលវែង លោកស្រីបញ្ជាក់ថាវៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីជួយកម្ពុជា និងថៃក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ និងមានប្រសិទ្ធភាព៕

Khcct banner

អត្ថបទទាក់ទង