681 ezgif.com resize
Swift cc time

នាយករដ្ឋមន្រ្តីថៃប្រកាសមិនចូលរួមកិច្ចប្រជុំអាស៊ាន លើកហេតុផលកាន់ទុក្ខព្រះមហាក្សត្រីថៃ សិរីគិត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ នាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៅព្រឹកថ្ងៃទី ២៥ ខែ តុលានេះ បានសម្រេចប្រកាសលុបចោលក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់លោកដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៦-២៨ ខែ តុលាខាងមុខនេះ លោកអនុទីនលើកហេតុផលថាលោកនឹងឆ្លៀតពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខព្រះមហាក្សត្រីយានី សិរិគិត ដែលបានយាងសោយទិវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលាម្សិលមិញនេះ។

យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថាស្ថិតក្នុងបរិយាកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ គឺពេញទៅដោយអាប់អួរ ដោយរដ្ឋមន្ត្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានទាំងអស់ស្លៀកពាក់ខ្មៅ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយានី សិរិគិត ព្រះមហាក្សត្រីយានី ដែលបានសោយទិវង្គតនៅល្ងាចថ្ងៃសុក្រ ទី ២៤ ខែតុលា។

ប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលថៃបានបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្ត្រីថៃនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃស្អែកនេះ ដោយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដោយមានប្រធានាធិបតីអាម៉េរិកធ្វើជាអ្នកសង្កេតការណ៍។ គេរំពឹងថា ការចុះហត្ថលេខានឹងត្រូវបានកំណត់ពេលឡើងវិញពីពេលរសៀលទៅពេលព្រឹកនាថ្ងៃបន្ទាប់ ប៉ុន្តែប្រសិនបើសហរដ្ឋអាម៉េរិកមិនយល់ព្រមនោះ លោក អនុទីន នឹងប្រគល់ភារកិច្ចនេះទៅឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសចុះហត្ថលេខាជំនួសលោក៕


Khcct banner

អត្ថបទទាក់ទង