681 ezgif.com resize
Swift cc time

យុវតីសកម្ម៤រូប នៃសមាគមកាយឫទ្ធិនារីកម្ពុជា នឹងចូលរួមវគ្គបណ្តុះបណ្តាលនៅឥណ្ឌា ដើម្បីអភិវឌ្ឍសមត្ថភាពអនុវត្តគម្រោង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវតីសមាជិកាសកម្មចំនួន ៤រូប នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ទទួលបានឱកាស ចេញដំណើរទៅប្រទេសឥណ្ឌា ដើម្បីចូលរួមវគ្គបណ្តះបណ្តាលនៅ Sangam World Center រយៈពេលមួយសប្តាហ៍ ពីថ្ងៃទី ២៥-៣០ ខែតុលាឆ្នាំ ២០២៥ ដើម្បីបង្កើនការយល់ដឹងអំពីវប្បធម៌នៃប្រទេសដទៃ អភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំយុវជន និងរៀនពីការអនុវត្តគម្រោងនៅក្នុងសហគមន៍។

រូបភាព៖ Girl Guides Association of Cambodia

យោងតាមគេហទំព័រផ្លូវការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា យុវតីសមាជិកាសកម្មចំនួន ៤ រូប មកពីសាខារាជធានី, កំពត, បាត់ដំបង និងសៀមរាប ទទួលបានឱកាស ចេញដំណើរទៅប្រទេសឥណ្ឌា ដើម្បីចូលរួមវគ្គបណ្តះបណ្តាលនៅ Sangam World Center រយៈពេលមួយសប្តាហ៍ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២៥។

បើតាម សមាគមកាយឫទ្ធិនារីកម្ពុជា វគ្គបណ្តុះបណ្តាលនេះ ផ្តល់ឱកាសអោយយុវតីទាំង៤រូប មានឱកាសក្នុងការកសាងទំនាក់ទំនងមិត្តភាព និង បង្កើនការយល់ដឹងអំពីវប្បធម៌ របស់មិត្តកាយឫទ្ធិនារីមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំយុវជន ដើម្បីជំរុញការអនុវត្តគម្រោង SDGs លេខ ២, ៣ និង ១២។ បន្ថែមពីនេះ យុវតីទាំង៤រូប នឹងរៀនអំពីវិធីសាស្ត្រ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ និងអនុវត្តគម្រោងនៅក្នុងសហគមន៍របស់ខ្លួនដែលពាក់ព័ន្ធនឹងគោលដៅខាងលើ៕


Khcct banner

អត្ថបទទាក់ទង