Img 1426
Swift cc time

កងទ័ពជើងគោក កម្ពុជា-សិង្ហបុរី នឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សិង្ហបុរី៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ អគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសិង្ហបុរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ លោក DESMOND CHOO រដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរី និង លោក ឧត្តមនាវីឯក AARON BENG អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ព្រមទាំងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ឧត្តមសេនីយ៍ទោ CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឲ្យកាន់តែស៊ីជម្រៅ។

ជាមួយគ្នានោះ ដំណើរទស្សនកិច្ចរបស់លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទៅកាន់សិង្ហបុរីនាពេលនេះ ស្របពេលដែលឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី៕


Khcct banner

អត្ថបទទាក់ទង