681 ezgif.com resize
Swift cc time

ក្រសួងអប់រំ បើកទទួលពាក្យ «អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ» ជាង ៣ពាន់កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ នឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៣០២៥ កន្លែង ក្នុងនោះមានថ្នាក់បរិញ្ញាបត្រ ចំនួន ៥០១ កន្លែង និងបរិញ្ញាបត្ររង ចំនួន ២ ៥២៤ កន្លែង ឱ្យទទួលអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រតាមកម្មវិធី Competency Based នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២១ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា លក្ខខណ្ឌចុះឈ្មោះសុំអាហារូបករណ៍ មានដូចតទៅ៖ ១. សិស្សផ្នែកអប់រំបច្ចេកទេសដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស អាចចុះឈ្មោះសុំអាហារូបករណ៍ចូលរៀនតាមមុខ ជំនាញរបស់ខ្លួននៅតាមនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដោយមិនកំណត់ឆ្នាំប្រឡងជាប់ឡើយ។ ចំណែកឯ លក្ខខណ្ឌនៃការជ្រើសរើសត្រូវកំណត់ដោយឡែកតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ហើយលក្ខណវិនិច្ឆ័យនៃការជ្រើសរើសសិស្សឱ្យចូលរៀន គឺជ្រើសរើសតាមនិទ្ទេសរួម និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញ ដែលពាក់ព័ន្ធ។

បើតាមក្រសួងអប់រំ បេក្ខជនត្រូវមកទទួលពាក្យសុំអាហារូបករណ៍ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដែលខ្លួនជ្រើសរើស ឬនៅវិទ្យាល័យចំណេះ ទូទៅនិងបច្ចេកទេសដែលខ្លួនសិក្សា ឬ នៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើការ តាមលក្ខខណ្ឌដែលបានកំណត់ក្នុងតារាងខាងលើ កាលបរិច្ឆេទឈប់ទទួលពាក្យនឹងជូនដំណឹងនៅពេលក្រោយ។ លទ្ធផលនៃការជ្រើសរើសដោយពិន្ទុ មានបិទផ្សាយនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ នីមួយៗដែលខ្លួនបានជ្រើសរើស មន្ទីរអប់រំ យុវជន និងកីឡាសាមី និងនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសាមី របស់បេក្ខជន។

កាលបរិច្ឆេទនៃការបិទផ្សាយអាស្រ័យលើការកំណត់របស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដែលខ្លួនបានជ្រើសរើស មន្ទីរអប់រំ យុវជន និងកីឡា និងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សាមីរបស់បេក្ខជន។ ក្រសួងបានគូសបញ្ជាក់ថា បេក្ខជន០១នាក់ មានសិទ្ធិស្នើសុំចុះឈ្មោះសុំអាហារូបករណ៍បាន០១ ជំនាញ ហើយអាចជ្រើសរើស គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ តែមួយគត់ បេក្ខជនដែលសុំអាហារូបករណ៍នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ត្រូវទៅទទួលពាក្យ ដាក់ពាក្យ មើលឈ្មោះប្រឡង និងប្រគល់សលាកបត្ររបស់ខ្លួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺផ្ទាល់ ឬនៅ ការិយាល័យតំណាងក្នុងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ។ ចំពោះកាលបរិច្ឆេទផ្សេងៗ វិទ្យាស្ថាន នឹងជូនដំណឹងនៅពេលក្រោយ។

ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដែលបេក្ខជនបានដាក់ពាក្យសុំ អាហារូបករណ៍ ឬមក នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ ០៩២ ៥៤៤ ៥៥៤ ឬ ០៩២ ៩៣៧ ៨០០ ឬ ០១២ ៦២១ ៥៤៣ ឬ ០១២ ២២០ ៥៣២ ឬ ចូលទៅកាន់គេហទំព័រ តាមតំណភ្ជាប់៖ https://www.facebook.com/share/p/1DHERaxBi8/


Khcct banner

អត្ថបទទាក់ទង