681 ezgif.com resize
Swift cc time

ចិនប្រមូលយកឡានអគ្គិសនី BYD ជាង១០ម៉ឺនគ្រឿងវិញក្រោយមានបញ្ហាអាគុយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ក្រុមហ៊ុនឡានអគ្គិសនីយក្សចិន BYD (BUILD YOUR DREAMS) បានសម្រេចប្រមូលយកឡានរបស់ខ្លួនចូលឃ្លាំងវិញប្រមាណជាង ១១៥,៥០០ គ្រឿងដោយមានបញ្ហាអាគុយ និងការរចនារូបរាង ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD នឹងធ្វើការប្រមូលមកវិញនូវចំនួនឡានដ៏ច្រើនបំផុតរបស់ខ្លួននូវរថយន្ត Tang series និង Yuan Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥ និង ២០២២ ដោយសារតែបញ្ហាការរចនា និងហានិភ័យសុវត្ថិភាពទាក់ទងនឹងកាសាកថ្ម។

និយតករទីផ្សាររបស់ប្រទេសចិនបានបញ្ជាក់កាលពីសប្តាហ៍មុនថាក្រុមហ៊ុន BYD បានដាក់ផែនការមួយទៅរដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារដើម្បីប្រមូលរថយន្តស៊េរី Tang ចំនួន ៤៤,៥៣៥ គ្រឿងដែលផលិតនៅចន្លោះខែមីនាឆ្នាំ ២០១៥ ដល់ខែកក្កដា ឆ្នាំ ២០១៧ ដែលក្នុងនោះមានកំហុសក្នុងការរចនាផ្នែកខ្លះអាចបណ្តាលឱ្យមានមុខងារមិនប្រក្រតី។ ក្រៅពីនេះចិនក៏នឹងប្រមូលរថយន្តអគ្គិសនីចំនួន ៧១,២៤៨ ម៉ូឌែល Yuan Pro ដែលផលិតនៅចន្លោះខែកុម្ភៈ ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២ ដោយសារបញ្ហាផលិតកម្មប៉ះពាល់ដល់ការដំឡើងថ្ម។

គួរតក់សម្គាលថាកាលពីខែមករា ក្រុមហ៊ុនបានប្រមូលមកវិញនូវរថយន្តម៉ូឌែល Fangchengbao Bao 5 Plug-in Hybrid Off-Road SUV ចំនួន ៦,៨៤៣ គ្រឿងក្រោយមានបញ្ហាម៉ាស៊ីន ហើយក៏មានរថយន្ត Dolphin និង Yuan Plus EVs ជិត ៩៧,០០០ គ្រឿងត្រូវបានប្រមូលមកវិញ ដោយសារកំហុសក្នុងការផលិតពាក់ព័ន្ធនឹងការគ្រប់គ្រងដៃចង្កូត ដែលបង្កហានិភ័យឆ្លងភ្លើងឆេះក្នុងខែកញ្ញា ឆ្នាំ ២០២៤៕

Khcct banner

អត្ថបទទាក់ទង