681 ezgif.com resize
Swift cc time

ពូទីនបាញ់សាកល្បង«មីស៊ីល YARS»បាញ់ដល់ជាង១ម៉ឺនគីឡូដី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន 

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះបានសម្រេចតេស្តមីស៊ីលអន្តរទ្វីបដែលមានឈ្មោះថា YARS ដែលមានសមត្ថភាពបាញ់បានដល់ចម្ងាយ ១ម៉ឺនគីឡូដី និងអាចគេចផុតពីប្រព័ន្ធរ៉ាដាមួយចំនួនបាននៅក្នុងការសាកល្បងនោះលោកពូទីនបានធ្វើការត្រួតពិនិត្យការសាកល្បងកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីនៅលើដី សមុទ្រ និងផ្លូវអាកាស ដើម្បីហាត់សមត្រៀមប្រយុទ្ធនាពេលនាមួយ។ ការតេស្តសាកល្បងមីស៊ីល YARS នេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកដូណាល់ត្រាំសម្រេចលុបចោលជំនួបជាមួយពូទីននៅប្រទេសហុងគ្រីដោយលោកត្រាំលើកហេតុផលថាខ្ចះខ្ចាយពេលវេលា បន្ទាប់ពីភាគីរុស្ស៊ីបដិសេធមិនយល់ព្រមបទឈប់បាញ់តាំសំណើអាម៉េរិក។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីលោកពូទីនបានធ្វើការសាកល្បងយ៉ាងជោគជ័យក្នុងការតេស្តសាកល្បងមីស៊ីលអន្តរទ្វីប YARS ដែលអាចបាញ់បានជាង១ម៉ឺនគីឡូដីការតេស្តនេះរួមមានការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប "Yars" ដែលមានមូលដ្ឋានលើដីពីតំបន់ cosmodrome ការបាញ់មីស៊ីលផ្លោង "Sineva" ពីនាវាមុជទឹកនុយក្លេអ៊ែរនៅសមុទ្រ Barents និងការបាញ់បង្ហោះមីស៊ីល Cruise ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

វិមានក្រឹមឡាំងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាសមយុទ្ធនេះបានសាកល្បងកម្រិតនៃការត្រៀមខ្លួនរបស់បញ្ជាការយោធា និងជំនាញជាក់ស្តែងរបស់ទាហានជំនាញប្រតិបត្តិការក្នុងការរៀបចំការគ្រប់គ្រងកងកម្លាំងក្រោមបង្គាប់ និងត្រៀមលក្ខណៈជាស្រេច៕

Khcct banner

អត្ថបទទាក់ទង