681 ezgif.com resize
Swift cc time

គ្រូពេទ្យវ័យក្មេងកម្ពុជា ចំនួន ៨០នាក់ នឹងសិក្សាវគ្គជំនាញវេជ្ជសាស្រ្ត នៅប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស្ថានទូតបារាំង កាលពីល្ងាចថ្ងៃទី២១ ខែតុលា ២០២៥ បានរៀបចំពិធីអបអរការចេញដំណើរទៅសិក្សាជំនាញវេជ្ជសាស្រ្តនៅប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់គ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន៨០នាក់ ដែលនឹងចាកចេញទៅប្រទេសបារាំងនៅឆ្នាំនេះ ដើម្បីពង្រឹងចំណេះដឹងនៅតាមបណ្តាមន្ទីរពេទ្យបារាំង។

យោងតាមគេហទំព័រនៃស្ថានទូតបារាំង បានឱ្យដឹងថា យន្តការសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ (DFMS) និងសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញជាន់ខ្ពស់ (DFMSA) ផ្តល់ឱកាសដល់គ្រូពេទ្យមកពីប្រទេសនានាទៅសិក្សាវគ្គជំនាញ រយៈពេលពីប្រាំមួយខែទៅមួយឆ្នាំនៅប្រទេសបារាំង។

បន្ថែមពីនេះ ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ចំណងទំនាក់ទំនង ដែលត្រូវបានបង្កើតឡើងពីការបញ្ជូននិស្សិតទាំងនេះទៅសិក្សានៅប្រទេសបារាំង ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ គឺជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូដ៏សម្បូរបែបរវាងប្រទេសយើងទាំងពីរក្នុងវិស័យសុខាភិបាល៕


Khcct banner

អត្ថបទទាក់ទង