681 ezgif.com resize
Swift cc time

កូនថាក់ស៊ីនប្រកាស«លាលែង»តំណែងជាមេបក្សភឿថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺលោកស្រី ផែថងថាន នៅថ្ងៃពុធទី ២២ ខែ តុលា នេះបានប្រកាសចុះចេញពីតំណែងជាមេបក្សភឿថៃ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការលាលែងរបស់ខ្ញុំនឹងអនុញ្ញាតឱ្យគណបក្សភឿថៃកាន់តែប្រសើរឡើង ហើយបក្សភឿថៃអាចនឹងបន្តឈ្នះឆ្នោតម្តងទៀត។ លោកស្រីអះអាងទៀតថាទោះបីជាលោកស្រីមិនបានដឹកនាំបក្សទៀតក៏ដោយក៏លោកស្រីនៅតែជួយជ្រោមជ្រែងបក្សដដែល។

យោងតាមសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សររបស់លោកស្រីបានរៀបរាប់ថា ការលាលែងពីតំណែងរបស់ខ្ញុំនឹងចាប់ផ្តើមការផ្លាស់ប្តូរមួយស្របតាមការប្រកាសរបស់ខ្ញុំលើកទី១កាលពីនៅថ្ងៃទី ៧ខែតុលា កន្លងទៅការចាកចេញរបស់ខ្ញុំនឹងអាចនាំឲ្យបក្សភឿថៃកាន់តែមានភាពល្អប្រសើរជាងពីមុន។

គួរកត់សម្គាល់ថាលោកស្រី ផែថងថាន វ័យ ៣៩ ឆ្នាំបានបម្រើការជានាយករដ្ឋមន្ត្រីថៃតិចជាងមួយឆ្នាំមុនពេលត្រូវបានបណ្តេញចេញដោយតុលាការកាលពីខែសីហាដោយសារការបំពានក្រមសីលធម៌ទាក់ទងនឹងការបែកធ្លាយសារសម្លេងជាមួយ សម្តេច ហ៊ុន សែន៕

Khcct banner

អត្ថបទទាក់ទង