681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យពីអឺរ៉ុប ចំនួនប្រមាណ ៥០ នឹងមានវត្តមានក្នុង «ពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «ពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី និងឥតគិតថ្លៃ នៅសាលបុរីកោះពេជ្រ។ កម្មវិធីនឹងមានសាកលវិទ្យាល័យពីអឺរ៉ុបដល់ទៅ ៥០សាលាចូលរួម ដែលសិស្សអាចសួរព័ត៌មានពីសាកលវិទ្យាល័យ និងឱកាសអាហារូបករណ៍នានាដើម្បីសិក្សានៅអឺរ៉ុប។

យោងតាមគេហទំព័រ European Union in Cambodia បានឱ្យដឹងថា តាមរយៈការចូលរួមកម្មវិធីពិព័រណ៍នេះ សិស្សានុសិស្សនឹងបានជួបជាមួយសាកលវិទ្យាល័យកំពូលៗនៅអឺរ៉ុប ស្វែងរកអាហារូបករណ៍ និងស្វែងរកពិភពនៃឱកាសសិក្សា ទាំងអស់នៅកន្លែងតែមួយ។ កម្មវិធីនឹងចាប់ផ្តើមនៅម៉ោង ៤រសៀល ដល់ម៉ោង ៨យប់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដើម្បីចុះឈ្មោះចូលរួម សិស្សត្រូវបំពេញព័ត៌មានតាមរយៈតំណភ្ជាប់៖  www.studyineuropekh.com

គួរបញ្ជាក់ថា សិស្សនឹងអាចស្វែងយល់ព័ត៌មានបន្ថែមពី អាហារូបករណ៍ European Global Gateway, កម្មវិធី EIT Digital Double Degrees, ការសិក្សានៅប្រទេសបារាំង អ៊ីតាលី អាឡឺម៉ង់ អៀរឡង់ ហ្វាំងឡង់ សាធារណរដ្ឋឆេក ហុងគ្រី អាហារូបករណ៍ Erasmus+ ទៅអឺរ៉ុប ព្រមទាំងឱកាសសិក្សាថ្នាក់បណ្ឌិត Horizon Europe: PHD៕

Khcct banner

អត្ថបទទាក់ទង