681 ezgif.com resize
Swift cc time

លោកស្រី Sanae Takaichi ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកស្រី Sanae Takaichi ដែលជាមេដឹកនាំពីគណបក្សប្រជាធិបតេយ្យសេរី (LDP) វ័យ ៦៤ 

តូក្យូ៖ សភាជាន់ទាប់របស់ប្រទេសជប៉ុននៅថ្ងៃទី ២១ ខែ តុលានេះបានសម្រេចបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ដែលជាមេដឹកនាំពីគណបក្សប្រជាធិបតេយ្យសេរី (LDP) វ័យ ៦៤ ឆ្នាំជាប់ជានាយករដ្ឋមន្ត្រីស្ត្រីជប៉ុនដំបូងគេក្នុងប្រវត្តិសាស្រ្តលោកស្រី Takaichi ទទួលបានសំឡេងគាំទ្រចំនួន ២៣៧ លើ ៤៦៥ អាសនៈ។ សម្លេងគាំទ្រលោកស្រីបានឈ្នះដាច់នឹងនាំមុខ លោក Yoshikoko Noda ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំបំផុតគឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុននៅក្នុងសភាជាន់ទាប។

បើគ្មានអ្វីប្រែប្រួលនោះទេលោកស្រី Takaichi នឹងទទួលបានការឯកភាពពីសភាជាន់ខ្ពស់របស់ជប៉ុន ហើយនឹងចូលកាន់តំណែងជាផ្លូវការបន្ទាប់ពីជួបជាមួយព្រះចៅអធិរាជជប៉ុននៅថ្ងៃអង្គារនេះ។លោកស្រី Takaichi នឹងក្លាយជានាយករដ្ឋមន្រ្តីស្រ្តីជប៉ុនតំបូងគេជំនួសតំណែងនាយករដ្ឋមន្រ្តីចាស់ លោក Shigeru Ishiba ដែលបានប្រកាសលាលែងពីតំណែងកាលពីខែមុន៕

Khcct banner

អត្ថបទទាក់ទង