681 ezgif.com resize
Swift cc time

អ.វ.ត.ក. នឹងរៀបចំពិព័រណ៍ឆ្លុះបញ្ចាំងពី «ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនៅសម័យខ្មែរក្រហម» ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹងរៀបចំពិព័រណ៍ដែលអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី ក្រោមចំណងជើងថា “មិនអាចប្រកែកបាន ការពិចារណាអំពីផលវិបាកនៃអាពាហ៍ពិពាហ៍ដោយបង្ខំនិងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម” ។ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ២០២៥ នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានទីតាំង អគារលេខ៤០ មហាវិថីសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមគេហទំព័រផ្លូវការនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍នេះ នឹងមានការបង្ហាញនូវប្រធានបទចំនួនបីសំខាន់ៗ រួមមាន៖

១. គោលនយោបាយនិងគោលបំណងនៃបក្សកុម្មុយនីស្តកម្ពុជាពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ

២. អនុវត្តគោលនយោបាយនេះទៅលើប្រជាជន និងការរកឃើញផ្នែកអង្គច្បាប់របស់ អ.វ.ត.ក. ចំពោះអំពើ អមនុស្សធម៌តាមរយៈការរៀបការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើហិង្សផ្លូវភេទក្នុងបរិបទនៃការរៀប ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ

៣. រឿងរ៉ាងនិងផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភផ្លូវភេទក្នុងបរិបទនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំទៅលើជនរងគ្រោះ

៤. ការទទួលខុសត្រូវរួម៖ រឿងរ៉ាវអំពីភាពរឹងមាំ យុត្តិធម៌អន្តរកាល និងការអំពាវនាវឱ្យអនុវត្តសកម្មភាពសម្រាប់ ការការពារ និងការស្ដារសេចក្តីថ្លៃថ្នូររបស់ពួកគាត់ឡើងវិញ។

បើតាមប្រភពដដែល កម្មវិធីបើកពិព័រណ៍នេះនឹងប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នាថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៥ ពីរវគ្គ គឺ វគ្គទី១-ក្រុមពិភាក្សា (ចាប់ពីម៉ោង ១៣:៣០នាទី) និងវគ្គទី២-កម្មវិធីប្រកាសបើកពិព័រណ៍ (ចាប់ ពីម៉ោង ១៥:៣០នាទី ដល់ម៉ោង ៦និង៣០នាទីល្ងាច) ក្រោមអធិបតីភាព លោក ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៨០នាក់។ ចាប់ពីថ្ងៃទី ២៣ តុលា ដល់ ៣១ ធ្នូ សាធារណៈជន សិស្ស និស្សិត អ្នកស្រាវជ្រាវ អាចចូលទស្សនាដោយសេរី ពីម៉ោង ៨និង៣០នាទីព្រឹក ដល់ម៉ោង ១០ យប់ចំពោះថ្ងៃច័ន្ទ-សុក្រ និងរហូតដល់ម៉ោង៨យប់ចំពោះថ្ងៃចុងសប្តាហ៍។

គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមានការចូលរួមសហការដោយក្រសួងកិច្ចការនារី សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងអង្គការដៃគូមួយចំនួន ដើម្បីបញ្រ្ជាបការយល់ដឹងអំពីការរៀបការដោយបង្ខំនិងអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម, ទទួលស្គាល់ការឈឺចាប់ ផ្តល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពីទាំងនេះ, លើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវផ្នែកច្បាប់, លើកកម្ពស់ការផ្សះផ្សានិងការសះជាក្នុងសហគមន៍៕

Khcct banner

អត្ថបទទាក់ទង