អាម៉េរិក៖ សេវាសម្ងាត់អាម៉េរិក (SECRET SERVICE) បានរកឃើញកន្លែងដាក់វត្ថុគួរឱ្យសង្ស័យមួយនៅជិតអាកាសយានដ្ឋានអន្តរជាតិ Palm Beach ជាមួយនឹងខ្សែមើលទៅដូចជារបស់ត្រៀមបើកការបាញ់ប្រហារណាមួយដែលកន្លែងដែលក្រុមភ្នាក់ងារសម្ងាតអាម៉េរិករកឃើញមានចម្ងាយតែប៉ុន្មានម៉ែត្រពីកន្លែងចំណតយន្តហោះលោកដូណាល់ត្រាំធ្វើការចុះចតតែប៉ុណ្ណោះ។ ភ្លាមៗលោកដូណាល់ត្រាំបានសម្រេចប្រើប្រាស់ជណ្តើរអាសន្ន ដើម្បីសុវត្ថិភាពរបស់លោក។
យោងតាម FOX NEWS បានរាយការណ៍ថា FBI ឥឡូវនេះកំពុងដឹកនាំការស៊ើបអង្កេតលើការរកឃើញវត្ថុសង្ស័យនេះលោក Anthony Guglielmi អ្នកនាំពាក្យសេវាសម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេវាសម្ងាត់របស់សហរដ្ឋអាម៉េរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ FBI និងដៃគូអនុវត្តច្បាប់នៅតំបន់ Palm Beach។ លោកបានបន្ថែមថាមិនមានការប៉ះពាល់ណាមួយទេ ហើយក៏គ្មានបុគ្គលណាម្នាក់មានវត្តមាន ឬពាក់ព័ន្ធនឹងទីតាំងដែលសង្ស័យនោះដែរ។
លោកដូណាល់ត្រាំបានធ្វើដំណើរទៅកាន់រដ្ឋ Florida កាលពីថ្ងៃសុក្រ ហើយកំពុងចំណាយពេលចុងសប្តាហ៍របស់លោកនៅ West Palm Beach ជាកន្លែងដែលលោកតែងតែស្នាក់នៅរមណីយដ្ឋាន Mar-a-Lago របស់លោកដើម្បីលេងកីឡាវាយកូនហ្គោល។
គួរតក់សម្គាល់ថាលោកត្រាំបានប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតចំនួនពីរលើកកាលពីឆ្នាំមុនការលួចធ្វើឃាតលើកទីមួយនៅពេលដែលលោកធ្វើយុទ្ធនាការឃោសនាឆ្នោតនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីខែកក្កដាឆ្នាំមុនដោយឃាតករបានបាញ់ចំត្រចៀករបស់លោក និងម្តងទៀតនៅពេលលោកវាយកូនហ្គោលនៅរដ្ឋ Florida កាលពីខែកញ្ញាឆ្នាំមុន។
ភ្លាមៗ FBI បានចាប់ខ្លួនជនសង្ស័យមានឈ្មោះថា Thomas Crooks ជាបុរសអាយុ ២០ ឆ្នាំមកពីតំបន់ Butler ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារសម្ងាត់អាម៉េរិកនៅហ្នឹងកន្លែងបន្ទាប់ពីឃាតករបានបើកការបាញ់ប្រហារទៅលើលោកត្រាំ ពីលើដំបូលអគារក្បែរកន្លែងប្រមូលផ្តុំគ្នា៕