បេឡារុស្ស៖ តារាម៉ូឌែលស្រីជនជាតិបេឡារុស្សវ័យ ២៦ ឆ្នាំ កញ្ញា Vera Kravtsova ត្រូវបានគេបោកប្រាស់តាមប្រព័ន្ធអនឡាញនិងបង្ខំចិត្តចាកចេញពីប្រទេសនឹងបានទៅដល់ប្រទេសថៃធ្វើការតាមការសន្យារបស់គេថានឹងទទួលបានប្រាក់ខែខ្ពស់ កន្លែងស្នាក់នៅសមរម្យដោយរូបគេត្រូវបានបោកបញ្ជោត និងលក់ខ្លួនចូលទៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា និងត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជម្រិត និងសម្លាប់យកសរីរាង្គ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតកូរ៉េ The Chosun Daily។
យោងតាមប្រភពកាសែតដដែលលោកស្រី Vera Kravtsova ត្រូវបានចាប់ពង្រត់ នាំទៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ និងត្រូវបានសម្លាប់ដោយក្រុមឧក្រិដ្ឋជន ដោយក្នុងនោះសរីរាង្គរបស់ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋកម្មយកចេញ និងសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។
លោកស្រី Vera Kravtsova កាលពីថ្ងៃទី ១៧ កន្លងទៅបានធ្វើដំណើរទៅកាន់ទីក្រុងបាងកកប្រទេសថៃកាលពីខែមុនបន្ទាប់ពីទទួលបានសារដែលផ្តល់ការងារជាម៉ូដែលក្រៅម៉ោងហើយបានទៅសម្ភាសន៍នៅក្នុងប្រទេសថៃ។ ពេលមកដល់ប្រទេសថៃជនរងគ្រោះ Kravtsova ត្រូវបានចាប់ពង្រត់ភ្លាមៗដោយក្រុមឧក្រិដ្ឋកម្មក្នុងស្រុក ហើយនាំទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា។ នាងត្រូវបានដកហូតលិខិតឆ្លងដែន និងទូរស័ព្ទដៃ រងការវាយដំ និងការគំរាមកំហែង និងបង្ខំឱ្យចូលរួមសកម្មភាពទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
កន្លែងដែលជនរងគ្រោះត្រូវបានគេនាំយកទៅគឺជាតំបន់គ្មានច្បាប់មួយហៅថា "ជំរុំ" ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលជាប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតខុសច្បាប់ដ៏ធំមួយដែលដំណើរការដោយមានការឃុបឃិតគ្នារវាងក្រុមក្មេងទំនើងចិន និងកងជីវពលក្នុងស្រុក។ អ្នកដែលនាំមកកន្លែងនេះត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការបន្លំសំឡេង និងកិច្ចការផ្សេងទៀតដែលគេតម្រូវឲ្យធ្វើ។ ប្រសិនបើពួកគេមិនអនុវត្តតាមការណែនាំ ឬមិនបានបំពេញតាមគោលដៅកំណត់ នោះពួកគេប្រឈមមុខនឹងការរំលោភ ការធ្វើទារុណកម្ម ឬការគំរាមកំហែងពីពេស្យាចារដោយបង្ខំ និងការវៈកាត់យកសរីរាង្គចេញ។
តាមកាសែតដដែល ជនរងគ្រោះ Kravtsova ត្រូវបានគេដាក់ការងារតម្រូវឲ្យធ្វើការឆបោកស្នេហាតាមអនឡាញ ជាការងារដែលមានមានឪកាសនៅជិតក្រុមបុរសៗអ្នកមាន បង្កើតទំនាក់ទំនងផ្លូវស្នេហា ហើយបន្ទាប់មកបានជំរិតយកប្រាក់ពីពួកគេ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលជនរងគ្រោះ Kravtsova មិនបានបំពេញតាមគោលដៅប្រាក់ចំណេញដែលបានកំណត់ ក្រុមឧក្រិដ្ឋជនបានកាត់ផ្តាច់សកម្មភាពខាងក្រៅរបស់នាងទាំងស្រុង៕