681 ezgif.com resize
Swift cc time

ថៃថាខ្លួនពិតជាខុស«ច្បាប់អន្តរជាតិ»ក្នុងការចាក់សម្លេងរំខានពលរដ្ឋកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ កាសែតថៃ Thai Enquirer បានរាយការណ៍ថាកងទ័ពថៃនៅតែបន្តអនុញ្ញាតឱ្យមានការចាក់សំឡេងខ្លាំងៗរខានដល់ពលរដ្ឋកម្ពុជានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយនេះគឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។ ច្បាប់ទាំងនេះការពារជនស៊ីវិលពីការយាយី ការបំភិតបំភ័យ និងការបង្កគ្រោះថ្នាក់ និងកាតព្វកិច្ចរដ្ឋក្នុងការធានាសិទ្ធិរបស់បុគ្គលទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ច្បាប់។

មេក្រុមជ្រុលនិយមថៃលោក Guntouch Pongpaiboonwet

កាសែតថៃដដែលបានរៀបរាប់ទៀតថាក្រុមជនស៊ីវិលថៃមកពី Ratchaburi, Kanchanaburi និង Nonthaburi រួមទាំងក្រុមរាជានិយមជ្រុលដែលដឹកនាំដោយលោក Guntouch Pongpaiboonwet ត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ព្រំដែនម្តងទៀត ទោះបីជាមានការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ក៏ដោយ៕


Khcct banner

អត្ថបទទាក់ទង