681 ezgif.com resize
Swift cc time

ត្រាំព្រមានកម្ទេចក្រុមហាម៉ាស់ បើមិនព្រមអនុវត្តន៍តាមបទឈប់បាញ់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗសំដៅចំក្រុមហាម៉ាស់ថាលោកនឹងគ្មានជម្រើសអ្វីក្រៅពីបញ្ជាទាហានអាម៉េរិកចូលទៅអន្តរាគមន៍សម្លាប់ និងកម្ទេចក្រុមហាម៉ាស់ឡើយប្រសិនបើក្រុមទាំងនេះនៅតែបន្តបំពានបទឈប់បាញ់ និងមិនគោរពកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-ហ្គាហ្សា។ ការព្រមានរបស់លោកត្រាំនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស់មួយក្រុមបានកាត់ទោសប្រហារជីវិតពលរដ្ឋដែលសង្ស័យថាជាប់ពាក់ព័ន្ធជាមួយនឹងការផ្តល់ព័ត៌មានឲ្យអ៊ីស្រាអែល ដោយក្រុមហាម៉ាស់បានបាញ់សម្លាប់ជនរងគ្រោះនៅមុខពលរដ្ឋប៉ាឡេស្ទីន។ 

បើតាមលោកដូណាល់ត្រាំ ប្រសិនបើក្រុមហាម៉ាសនៅតែបន្តសម្លាប់ប្រជាជននៅតំបន់ហ្គាហ្សាយើងនឹងគ្មានជម្រើសអ្វីក្រៅពីចូលទៅសម្លាប់ពួកគេឡើយ លោកអះអាងទៀតថាកងកម្លាំងអាម៉េរិកនឹងមិនពាក់ព័ន្ធនឹងការវាយដោយផ្ទាល់នោះទេ យើងមានមានមនុស្សស្និទ្ធស្នាលនៅក្បែរនោះស្រាប់ ហើយការវាយប្រហាររបស់គេនឹងស្ថិតក្រោមការគ្រប់គ្រងរបស់យើង។

សម្រាប់លោកត្រាំលោកអាចនឹងពិចារណាបើកភ្លើងខៀវឲ្យយោធាអ៊ីស្រាអែលបោសសម្អាតក្រុមហាម៉ាស់ជាថ្មីម្តងទៀតបើពួកគេនៅតែមិនព្រមធ្វើតាមបទឈប់បាញ់ និងបំពានបទឈប់បាញ់ដែលទើបតែបានចុះកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន។

គួរកត់សម្គាល់ថាប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំនៅរសៀលថ្ងៃទី ១៣ ខែ តុលា នេះបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលដោយសុវត្ថិភាពតាមយន្តហោះពិសេស Air Force One ជាដំណើរទស្សនកិច្ចដើម្បីអបអរសាទរនៃការបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីនដែលមានរយៈ ២ឆ្នាំ ចាប់ផ្ទុះឡើងតាំងពីថ្ងៃទី ៧ ខែ តុលាឆ្នាំ ២០២៣ មក។ ដំណើរទស្សនកិច្ចរបស់លោកត្រាំនេះក៏ជាថ្ងៃដែលក្រុមហាម៉ាសសម្រេចដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលខ្លួនបានចាប់តាំងពីសង្រ្គាមផ្ទុះ។

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកដូណាល់ត្រាំនៅទីបំផុតសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានឈានដល់ទីបញ្ចប់ អ៊ីស្រាអែលបានប្រកាសដកទ័ព និងសព្វាវុធធន់ធ្ងន់គ្រប់ប្រភេទចេញពីតំបន់ជម្លោះ បន្ទាប់ពីសង្រ្គាម២ឆ្នាំបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនអស់ប្រមាណជាង ៦ម៉ឺននាក់៕

Khcct banner

អត្ថបទទាក់ទង