681 ezgif.com resize
Swift cc time

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍ ១ ៤៥៨កន្លែង លើ ១៧មុខជំនាញ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នៃក្រសួងការងារ ផ្តល់អាហារូបករណ៍ចំនួន ១ ៤៥៨កន្លែង លើ ១៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ មុខជំនាញទាំង ១៧ នោះ រួមមាន សេវាកម្មកុំព្យូទ័រ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល, ដំឡើង និងថែទាំបណ្ដាញកាមេរ៉ាសុវត្ថិភាពក្នុងអគារ, ការថែទាំ និងជួសជុលប៉ុស្ដិ៍ផ្សា, ការថែទាំ និងជួសជុលម៉ាស៊ីនបោកខោអាវ, ការថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, បច្ចេកទេសគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលរថយន្ដ, ការថែទាំ និងជួសជុលត្រីចក្រយានយន្ដ, ការថែទាំ និងជួសជុលទោចក្រយានយន្ដ, ការថែទាំ និងជួសជុលប្រព័ន្ធចំហាយទឹកឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម និងសេវាកម្មបរិក្ខារផ្ទះបាយ។

យោងតាមគេហទំព័រក្រសួងការងារ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ: ០១២ ៤៧៤ ៣៤១/ ០១៥ ៩៤០ ៤២០/ ០១០ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕


Khcct banner

អត្ថបទទាក់ទង