681 ezgif.com resize
Swift cc time

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅសៀមរាប ផ្តល់«អាហារូបករណ៍ ១ ៥០០កន្លែង» លើ ១៤មុខជំនាញ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៃក្រសួងការងារ ដែលមានទីតាំងនៅខេត្តសៀមរាប ផ្តល់អាហារូបករណ៍ចំនួន ១ ៥០០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។មុខជំនាញទាំង ១៤ នោះរួមមាន ការងារកំបោរ, ការងារការ៉ូ, ការលាបថ្នាំអគារ, ការដំឡើងពិដាន និងជញ្ជាំងខណ្ឌ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ធុរកិច្ចភេសជ្ជៈ, ការផលិតនំ និងការកែច្នៃបន្លែ និងផ្លែឈើ។

យោងតាមគេហទំព័រក្រសួងការងារ បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ៖ ០៨៧ ៥២៧ ៨៧៦/ ០៧៧ ៤៨៩ ៣៩៨/ ០៩៣ ៤០៣ ៨៥២ ឬអញ្ជើញមកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (សៀមរាប) ដោយផ្ទាល់ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយវិថីសម្តេច វិបុលបញ្ញា សុខ អាន (ពីរង្វង់មូលអប្សរាឆ្ពោះទៅខាងកើតចម្ងាយ ១ ៥០០ម៉ែត្រ) ភូមិព្រៃគុយ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕


Khcct banner

អត្ថបទទាក់ទង