681 ezgif.com resize
Swift cc time

ឥណ្ឌូនេស៊ីបញ្ជាទិញយន្តហោះចម្បាំងចិន J-10C ៤២គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហ្សាការតា៖ មន្ត្រីការពារជាតិកំពូលរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា ទីក្រុងហ្សាការតានឹងទិញយន្តហោះចម្បាំង Chengdu J-10C ដែលផលិតដោយចិនយ៉ាងហោចណាស់ចំនួន ៤២ គ្រឿង ដែលជាកិច្ចព្រមព្រៀងទិញយន្តហោះជាច្រើនគ្រឿងរបស់ចិន។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក Sjafrie Sjamsoeddin

បើតាមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ីលោក Sjafrie Sjamsoeddin បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីហ្សាការតាថា ឥណ្ឌូណេស៊ីនឹងទិញយន្តហោះចម្បាំងពីប្រទេសចិនក្នុងពេលឆាប់ៗនេះ ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មយោធារបស់ខ្លួន។ លោកថាយន្តហោះចម្បាំងរបស់ចិន ៤២ គ្រឿងនេះនឹងទៅដល់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាទៀតថា កងទ័ពអាកាសឥណ្ឌូនេស៊ីនៅតែពិនិត្យមើលយន្តហោះចម្បាំងដែលផលិតដោយចិន ដើម្បីធានាថាការទិញយករបស់ពួកគេនឹងពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ឥណ្ឌូនេស៊ីប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Purbaya Yudhi Sadewa កាលពីថ្ងៃពុធបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបានអនុម័តថវិកាសម្រាប់ការទិញយន្តហោះពីប្រទេសចិនដែលឈានដល់ជាង ៩ ពាន់លានដុល្លារ។

អ្នកវិភាគបានចាត់ទុក កិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់ភាពរសើបក្នុងតំបន់ និងមានផលប៉ះពាល់ភូមិសាស្ត្រនយោបាយ៕

Khcct banner

អត្ថបទទាក់ទង