ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងទស្សនីយភាពទម្រង់ល្ខោនខោល និងសិល្បៈសៀកខ្មែរ នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៤:៣០ល្ងាច នៅរោងមហោស្រពពិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ។ សាលាអំពាវនាវឱ្យសាធារណជន ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈ ដែលជាអ្នកបន្តវេន "ការចូលរួមការពារ ថែរក្សា និងអភិរក្ស សិល្បៈវប្បធម៌ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។
យោងតាមគេហទំព័រផ្លូវការនៃ សាលាមធ្យមវិចិត្រសិល្បៈ សំបុត្រចូលរួមទស្សនាតម្លៃ ២៤០០០រៀល ដែលសាធារណជនអាចកក់សំបុត្រតាម ប្រព័ន្ធទូរស័ព្ទ និងតេឡេក្រាម 077 663670 / 098 993349។ សម្រាប់ការជាវសំបុត្រផ្ទាល់ គឺចាប់ពីថ្ងៃអង្គារ៍ ទី១៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីរសៀល នៅសាលាមធ្យមវិចិត្រសិល្បៈ។
ក្នុងនោះផងដែរ សាលាមធ្យមវិចិត្រសិល្បៈអំពាវនាវឱ្យសាធារណជន ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈ ដែលជាអ្នកបន្តវេន "ការចូលរួមការពារ ថែរក្សា និងអភិរក្ស សិល្បៈវប្បធម៌ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា៕