681 ezgif.com resize
Moneygramott moi1280x163px

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្កឧទេ្ទសបណ្ឌិត នន្ទ ង៉ែត កំពុងយាងសម្រាកព្យាបាលព្រះរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា សម្ដេចព្រះសង្ឃ ព្រះរាជាគណ: និងមន្ត្រីសង្ឃជាន់ខ្ពស់និមន្តមកសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសម្ដេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ទ្រង់មានព្រះជន្ម១០២ព្រះវស្សា ដែលកំពុងយាងសម្រាកព្យាបាលព្រះរោគាពាធដោយយកចិត្តទុកដាក់ខ្ពស់បំផុតនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

សូមសម្តេចព្រះមហាសង្ឃរាជ មានព្រះរាជសុខភាពល្អ ព្រះបញ្ញាញាណវាងវៃ កម្លាំងមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីយាងគង់ជាម្លប់ដល់សិស្សគណ ព្រមទាំងពុទ្ធបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជា៕ ប្រភព និងរូបភាព៖ ក្រសួងធម្មការនិងសាសនា


Khcct banner

អត្ថបទទាក់ទង