681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យអន្តរជាតិ (IU) មានផ្តល់អាហារូបករណ៍១០០% ចំនួន ៩៩កន្លែង សម្រាប់សិស្សដែលមានបំណងសិក្សាជំនាញពេទ្យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យអន្តរជាតិ (IU) មានផ្តល់អាហារូបករណ៍១០០% ចំនួន ៩៩កន្លែង សម្រាប់សិស្សដែលមានបំណងសិក្សាជំនាញពេទ្យ។ សិស្សដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី ១ វិច្ឆិកា ២០២៥។

ដើម្បីដាក់អាហារូបករណ៍នេះ សិស្សតម្រូវឱ្យដាក់ពាក្យស្នើសុំតាមរយៈតំណរភ្ជាប់ https://forms.gle/88sm23RUsvEzwXge9 ឱ្យបានត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោយដាក់ពាក្យតាមតំណភ្ជាប់រួច សិស្សត្រូវមកចុះឈ្មោះស្នើសុំតាមទីតាំងផ្ទាល់ ឱ្យបានមុនការប្រឡងថ្នាក់ជាតិ។សាកលវិទ្យាល័យអន្តរជាតិ ក៏មានផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ អំពីការស្គេនឯកសារ និងការរៀបចំឯកសារដែលចាំបាច់ សម្រាប់សិស្សានុសិស្សដែលមានបំណងដាក់ពាក្យប្រឡងថ្នាក់ជាតិផងដែរ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យអន្តរជាតិ ជាសាកលវិទ្យាល័យ ដែលផ្តោតជាចម្បងទៅលើជំនាញវិទ្យាសាស្ត្រសុខាភិបាល រួមទាំងមានជំនាញផ្សេងទៀតក្រៅវិស័យសុខាភិបាលផងដែរ។ សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ករណីនិស្សិតមានចម្ងល់បន្ថែម អាចធ្វើការទំនាក់ទំនងតាមរយៈតេលេក្រាម https://t.me/+fqAMy_RuksJmZDE1 ឬ សាកសួរព័ត៌មានផ្ទាល់នៅសាកលវិទ្យាល័យ ដែលមានទីតាំង៖ https://maps.app.goo.gl/YfgGvUstFWdNydoU7


Khcct banner

អត្ថបទទាក់ទង