681 ezgif.com resize
Swift cc time

ថៃត្អូញត្អែប្រាប់ធុរជន៩០នាក់ថាខ្លួន«ខាតបង់»ច្រើនក្រោយកម្ពុជាពហិការមិនប្រើរបស់ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikorndej Balankura 

ថៃ៖ អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikorndej Balankura បានត្អូញត្អែនឹងប្រាប់សហគ្រាស គណៈប្រតិភូនៃតំណាងវិស័យឯកជនជាង ៩០ នាក់មកពីទីភ្នាក់ងាររដ្ឋាភិបាល សហគ្រាសឯកជន និងវិស័យពាក់ព័ន្ធផ្សេងទៀតថាខ្លួនខាតបង់សេដ្ឋកិច្ចជាច្រើនដោយសារតែពលរដ្ឋកម្ពុជាពហិការមិនប្រើប្រាស់ទំនិញរបស់ថៃចាប់តាំងពីសង្រ្គាមបានផ្ទុះមក។ លោកថាការពហិការទាំងបានធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរខាតបង់ទាំងសងខាង និងមិនមានអ្វីចំណេញនោះទេ។ ការប្រកាសបែបនេះរបស់លោក Nikorndej Balankura ធ្វើឡើងក្នុងកិច្ចប្រជុំបង្ហាញផលប៉ះពាល់លើធុរកិច្ចថៃនៅកម្ពុជា ជូនគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ខ្លួនកាលពីថ្ងៃទី ១០ ខែ តុលា។

យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថាអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានចាត់ទុកស្ថានភាពព្រំដែនបានប៉ះពាល់ដល់គ្រប់ទំហំ រួមទាំងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងស្រុករបស់ពលរដ្ឋទាំងសងខាង ហើយវិធានការផ្សេងៗរបស់កម្ពុជាបានជះឥទ្ធិពលដល់ក្រុមធុរកិច្ចថៃមួយចំនួនដោយសារតែការពហិការមិនប្រើប្រាស់ទំនិញរបស់ថៃបន្តទៀត ហើយពលរដ្ឋថៃដូចគ្នាក៏បានពហិការមិនប្រើប្រាស់ទំនិញរបស់កម្ពុជាដូចគ្នាដែលនាំឲ្យមានការខាតបង់ទាំងសងខាង៕

Khcct banner

អត្ថបទទាក់ទង