681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងមហាផ្ទៃ ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ អនុសេនីយ៍ត្រី សុខ សំអុល ក្រោយពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០តុលាបានសម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះអនុសេនីយ៍ត្រី សុខ សំអុល មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោក នៅខេត្តបន្ទាយមានជ័យ ក្រោយពាក់ព័ន្ធសំណុំរឿងនាំមនុស្សឆ្លងដែនខុសច្បាប់។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងកងពលលេខ៥១ បានសហការជាមួយកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជា នាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។

មន្រ្តីនគរបាលទាំង៦រូប ដែលត្រូវឃាត់ខ្លួនរួមមាន៖

ទី១៖ លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ

ទី២៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន ៨៩១ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ

ទី៣៖ លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅងិក តួនាទីមេប៉ូស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង វរសេនាតូច ៨៩១

ទី៤៖ លោកពលបាលត្រី ព្រឹម ឌុន តួនាទីមន្ត្រីវរសេនាតូច ៨៩១

ទី៥៖ លោកពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រីវរសេនាតូច ៨៩១

ទី៦៖ លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រីវរសេនាតូច ៨៩១

៧៖ ឈ្មោះ ងុិក មិថុនា តួនាទីចុងភៅ (មិនពាក់ព័ន្ធ) ។

បន្ទាប់ពីឃាត់ខ្លួនរួចមន្ត្រីនគរបាលទាំង៦រូបនេះ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត៕

Khcct banner

អត្ថបទទាក់ទង