681 ezgif.com resize
Swift cc time

ទស្សនីយភាពល្ខោនបាសាក់រឿង «នាងកែវមុន្នីរតនាធិតាមុខសេះ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ តុលា នៅសាលាមធ្យមវិចិត្រសិល្បៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹងរៀបចំកម្មវិធីសម្ដែងល្ខោនបាសាក់រឿង «នាងកែវមុន្នីរតនាធិតាមុខសេះ» នៅថ្ងៃទី១១,១២ ខែតុលា ឆ្នាំ២០២៥ នៅរោងមហោស្រពភិមានអាកាស នៃសាលាមធ្យមវិចិត្រសិល្បៈ ចាប់ពីម៉ោង ៥រសៀល។

បើតាម ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រឿង «នាងកែវមុន្នីរតនាធិតាមុខសេះ» នឹងត្រូវបានយកមកសម្តែងជាល្ខោនបាសាក់ នៅថ្ងៃទី ១១ និង១២ តុលា ២០២៥ ដោយមានសិល្បករ សិល្បការនី មួយចំនួនរួមមាន កញ្ញា សឹម ស្រីនិច កញ្ញា អេង វ៉ាណង កញ្ញា ប៉ែន សុគន្ធា កញ្ញា វាសនា ថៃណា លោក ចន ស័ក្ត លោក ប៉ែន ចំរ៉ុង ព្រមទាំងសិល្បករសិល្បការនីផ្សេងទៀត។

ដើម្បីអាចចូលរួមទស្សនា សាធារណជន អាចជាវសំបុត្រដែលមានតម្លៃ ២០០០០ រៀល តាមរយៈតេលេក្រាមក្រុមការងាររៀបចំកម្មវិធី t.me/soksreykint.me/saronn_nearinraksa។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់តំណភ្ជាប់: https://sites.google.com/view/youthcultureofcambodia/home ៕


Khcct banner

អត្ថបទទាក់ទង