681 ezgif.com resize
Swift cc time

JAC បើកទទួលពាក្យអាហារូបករណ៍ផ្តល់ជាថវិកា «៣០ម៉ឺនរៀលក្នុងមួយខែ» រយៈពេលមួយឆ្នាំពេញ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (Japan Alumni of Cambodia -JAC) សម្រាប់ឆ្នាំ២០២៦ ផ្តល់ជំនួយជាថវិកាចំនួន ៣០មុឺនរៀលក្នុងមួយខែ រយៈពេល១ឆ្នាំ ក្នុងគោលបំណងដើម្បីជាចំណែកមួយ អាចចូលរួមជួយផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗរបស់និស្សិតក្នុងការសិក្សា។ កម្មវិធីអាហារូបករណ៍សម្រាប់និស្សិតខ្មែរប្រចាំឆ្នាំ២០២៦ បានចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះតទៅរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

យោងតាមគេហទំព័រនៃ សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន។ ជ័យលាភីអាហារូបករណ៍នេះ នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរយៈពេល១ឆ្នាំ , ទទួលបានបទពិសោធន៍ពីការចូលរួមផ្សេងៗជាមួយសមាគម, និង មានការប្រជុំផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ផ្សេងៗ។ល។

បើតាមប្រភពដដែល ដើម្បីអាចដាក់ពាក្យអាហារូបករណ៍នេះបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវតែជានិស្សិតដែលកំពុងសិក្សាថ្នាក់ក្រោយមធ្យមសិក្សាទុតិយភូមិ, ពុំទទួលបានអាហារូបករណ៍ផ្សេងៗ, មានស្ថានភាពគ្រួសារលំបាក ។ បេក្ខជនត្រូវបំពេញព័ត៌មានតាមរយៈតំណភ្ជាប់ ដើម្បីដាក់ពាក្យ https://forms.gle/mbmuz4PF8KkpNZF99 ឱ្យបានមុនថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១៧:០០ នាទី។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ០១១ ៤០២ ១៤២៕

Khcct banner

អត្ថបទទាក់ទង