681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីអប់រំ៖ គ្រូអប់រំកាយ និងកីឡាដើរតួនាទីសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះកាយសម្បទា និងសុខភាពសិស្ស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា គ្រូអប់រំកាយ និងកីឡា ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃកាយសម្បទា និងសុខភាពសម្រាប់សិស្សានុសិស្ស។ លោកបានសង្កត់ធ្ងន់ថា ការអប់រំកាយ និងកីឡាមិនមែនគ្រាន់តែជាមុខវិជ្ជាបន្ថែមប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏ចាំបាច់នៃកម្មវិធីសិក្សា ដើម្បីធានាបាននូវការលូតលាស់ពេញលេញទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញា ឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្ស។ រដ្ឋមន្រ្តីក្រសួងអប់រំរូបនេះក៏បានបញ្ជាក់ពីសមិទ្ធផលវិស័យកីឡាក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះផងដែរ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីលាន និងកន្លែងហ្វឹកហាត់កីឡាជាតិសំខាន់ៗឱ្យមានលក្ខណៈស្តង់ដា និង ការដាក់ចេញនូវទិសដៅអប់រំកាយ តាមរយៈការជំរុញចលនា “យុវជនម្នាក់ត្រូវចេះកីឡាមួយយ៉ាងតិច”។

លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា វគ្គបំប៉ននេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡា ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាយ៉ាងតិច៣ឆ្នាំ និងកំពុងបង្រៀនមុខវិជ្ជាអប់រំកាយនៅវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងខេត្តសៀមរាប លើការបង្រៀនស្របតាមកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយនៅកម្រិតមធ្យមសិក្សារបស់ក្រសួង។ លោកបានបន្ថែមថា គោលដៅគឺធ្វើឱ្យសិស្សានុសិស្សមានការលូតលាស់ល្អទាំងផ្នែករាងកាយ និងបញ្ញា ដែលជាហេតុនាំឱ្យកាយសម្បទាមាំមួន និងមានសុខភាពល្អ។ នេះធ្វើឱ្យពួកគេមានគុណតម្លៃ ៤យ៉ាងគឺ៖ ឥរិយាបថ ចំណេះដឹង ជំនាញ និងសហការ ដែលជាធាតុដ៏សំខាន់ក្នុងការជួយឱ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយជាធនធានមនុស្សល្អ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ការគូសបញ្ជាក់នេះ ធ្វើឡើងនៅក្នុង វគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៨-១២ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្រ្តីក្រសួងអប់រំរូបនេះក៏បានបញ្ជាក់ពីសមិទ្ធផលវិស័យកីឡាក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះផងដែរ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីលាន និងកន្លែងហ្វឹកហាត់កីឡាជាតិសំខាន់ៗឱ្យមានលក្ខណៈស្តង់ដា និង ការដាក់ចេញនូវទិសដៅអប់រំកាយ តាមរយៈការជំរុញចលនា “យុវជនម្នាក់ត្រូវចេះកីឡាមួយយ៉ាងតិច” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គោលដៅនេះគឺដើម្បីធានាបានថាសិស្សានុសិស្សគ្រប់រូបមានទម្លាប់រស់នៅសកម្ម និងមានសុខភាពល្អ។

គួរបញ្ជាក់ថា វគ្គបំប៉ននេះមានសិក្ខាកាមចូលរួមសរុប ២៩នាក់ ក្នុងនោះមកពីខេត្តសៀមរាប ២៥នាក់ មកពីវិទ្យាស្ថានអប់រំពិសេស ២នាក់ និងមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង ២នាក់៕

Khcct banner

អត្ថបទទាក់ទង