ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលជាង ២ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេស ដែលពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥០០០នាក់ ខណៈ អាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញនូវបរទេសពាក់ព័ន្ធ បទល្មើសអនឡាញ ជាង ២១០០០នាក់។
ការថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ៕