681 ezgif.com resize
Swift cc time

យុវជន១៦រូប នឹងទទួលបានការបណ្តុះបណ្តាលពេញលេញមុនចូលរួមកម្មវិធីSSEAYPលើកទី៤៩ តំណាងយុវជនកម្ពុជាលើឆាកអន្តរជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ SSEAYP international Cambodia

ភ្នំពេញ៖ ប្រតិភូយុវជនទាំង ១៦រូប និងលោក អ៊ួន បឋម ហៅ SAI ជាប្រធានប្រតិភូយុវជន ដែលត្រៀមខ្លួនចូលរួមជាប្រតិភូយុវជនកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៤៩ នឹងទទួលបានការបណ្តុះបណ្តាលមុនពេលចេញដំណើររយៈពេល ៣ខែ ដើម្បីអាចចូលរួមបានយ៉ាងពេញដៃពេញជើងជាមួយយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងជប៉ុន ព្រមទាំងទីម័រឡេស្ត ក្នុងនាមជាតំណាងយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងប្រទេសជាសមាជិកអាស៊ានចំនួន២។

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានយុវជន និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានសហការរៀបចំ ពិធីបើកវគ្គបណ្តុះបណ្តាលមុនចេញដំណើរ (Pre-Departure Training) ជូនដល់ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន សឹង្ហបុរី និងប្រទេសថៃ។

បើតាម កញ្ញា អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅក្នុងរយៈពេល ៣ខែ ចាប់ពីពេលនេះតទៅ ប្រតិភូយុវជនតម្រូវឱ្យចូលរួមឱ្យខាងតែបាននៅក្នុងវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីយល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើងជាមួយយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងជប៉ុន ព្រមទាំងទីម័រឡេស្ត ដោយប្រើប្រាស់ឱ្យអស់នូវសមត្ថភាពនិងសក្ដានុពលរបស់ខ្លួន ដើម្បីស័ក្តិសមជា «យុវជនតំណាងកម្ពុជា» ដែលមានប្រជាជន១៧លាននាក់ នៅលើស្មា។

នៅក្នុងកម្មវិធីនេះ កញ្ញា អ៊ឹម រចនា ក៏បានសម្ដែងការអបអរសាទរចំពោះប្រតិភូយុវជនទាំង ១៦រូប និងលោក អ៊ួន បឋម ហៅ SAI ជាប្រធានប្រតិភូយុវជន ដែលបានឆ្លងកាត់ការជ្រើសរើស និងចាត់តាំង ប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្ដីសម្រេចទុកចិត្ត ជ្រើសរើសជាយុវជន «តំណាងឱ្យកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេហ៍លើកទី៤៩៕


Khcct banner

អត្ថបទទាក់ទង