681 ezgif.com resize
Swift cc time

ចោរប្លន់«ហាងមាស»នៅថៃប្រមូលលុយបានជាង១លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ក្រុមចោរប្លន់ដៃឯកនៅភាគខាងត្បូងប្រទេសថៃកាលពីល្ងាចថ្ងៃទី ៥ ខែ តុលា បាននាំគ្នាសម្រុកប្លន់ហាងមាសមួយកន្លែងស្ថិតក្នុងផ្សារ Big C របស់ថៃនៃខេត្តណារ៉ាធីវ៉ាត់។ ក្រុមចោរប្លន់ដៃឯកមានគ្នាប្រមាណ ៨នាក់ប្រដាប់ដោយអាវុធធន់ធ្ងន់បានសម្រុកចូលក្នុងហាងមាស និងគំរាមបុគ្គលិកលក់មាស និងប្រមូលបានគ្រឿងអលង្កការថ្លៃៗនឹងគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពដោយចំនួនគ្រឿងអលង្កការដែលបានបាត់នោះសរុបជាទឹកប្រាក់ប្រមាណ ៣៥លានបាត (ជាង១លានដុល្លារសហរដ្ឋអាម៉េរិក)។ 

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅកណ្តាលខេត្តណារ៉ាធីវ៉ាត់ កាលពីល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច។ ចោរប្រដាប់អាវុធ៨នាក់បានឆ្មក់ចូលហាងមាស Yaowarat Bangkok នៅក្នុងផ្សារ Big C ខេត្ត Narathiwat។ តាមរយៈវីដេអូរបស់ CCTV គេឃើញក្រុមចោរក្រុមនេះមានគ្នា ៨ នាក់ជិះរថយន្ត Pick up មួយគ្រឿងប្រដាប់ដោយអាវុធ និងបានគំរាបបាញ់ប្រហារលើអ្នកដែលហ៊ានស្រែក រឺរាយការណ៍ទៅសមត្ថកិច្ច។

តាមប្រភពដដែលក្រុមចោរទាំង ៨ នាក់បានបើកការបាញ់ប្រហារនិងប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ចនៅក្នុងមូលដ្ឋានដោយបណ្តាលឲ្យទាហានម្នាក់ត្រូវបានគេបាញ់សម្លាប់ក្រោយពេលកើតហេតុ ជនដៃដល់បានរត់គេចខ្លួន ដោយជិះរថយន្តម៉ាក ភីកអាប់។ ភ្លាមៗមន្រ្តីជំនាញថៃកំពុងតែបើការស៊ើបអង្កេតស្វែងរកអ្នកដែលកំពុងតែពាក់ព័ន្ធក្នុងប្រតិបត្តិការប្លន់ហាងមាសមួយនេះ តាមការសន្និដ្ឋានក្រុមចោរទាំង ៨ នាក់នេះបានរត់គេចខ្លួនចូលក្នុងប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាព៕ 


Khcct banner

អត្ថបទទាក់ទង