681 ezgif.com resize
Swift cc time

UN កោតសរសើរកម្ពុជាចូលរួមជាមួយអន្តរជាតិដោះស្រាយបញ្ហាបរិស្ថានសកល និងទាក់ទាញUNបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីបរិស្ថានសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់និងពិភពលោក ក្នុងវេទិការដ្ឋមន្រ្តីបរិស្ថាន និងអាជ្ញាធរជាន់ខ្ពស់ ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ នៅទីក្រុងណាឌី ប្រទែសហ្វីជី ចាប់ពីថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៥។

បន្ទាប់ពីទទួលបានការសរសើរ អង្គការសហប្រជាជាតិ និងបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជាដើម្បីការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ប្រជាជាតិនៅក្នុងពិភពលោក និងបានអញ្ជើញកម្ពុជាចូលរួមមហាសន្និបាតស្តីពីបរិស្ថាន របស់អង្គការសហប្រជាជាតិលើកទី៧ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី៨-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

ក្នុងឱកាសនោះ ប្រតិភូក្រសួងបរិស្ថានកម្ពុជា បានចូលរួមធ្វើបទអន្តរាគមន៍ ចែករំលែកមេរៀន និងបទពិសោធន៍របស់កម្ពុជាលើប្រធានបទ ១)ការសម្រេចគោលដៅគុណភាពខ្យល់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ២)លទ្ធផលនៃការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មគីណាកាលី ដែលឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការសឹករេចរឹលដី និងការបំពុល និង៣) បានចូលរួមធ្វើបទបង្ហាញនិងកិច្ចពិភាក្សាស្តីពីបរិស្ថានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាស្តីពីការជំរុញដំណោះស្រាយបច្ចេកវិទ្យា និងហិរញ្ញវត្ថុដែលឆ្លើយតបនឹងយ៉េនឌ័រ សម្រាប់ពង្រឹងភាពធន់ នឹងអាកាសធាតុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា គោលបំណងសំខាន់នៃវេទិកា គឺពិភាក្សាលើវឌ្ឍនភាពក្នុងតំបន់ នៃការអនុវត្តសេចក្តីសម្រេចនានា យុទ្ធសាស្រ្តរយៈពេលមធ្យមសម្រាប់ឆ្នាំ២០២៦-២០២៩ និងផែនការឆ្នាំ២០២៦-២០២៧ របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តី សម្រាប់ដាក់ជូនមហាសន្និបាតបរិស្ថាន អង្គការសហប្រជាជាតិលើកទី៧ (UNEA-7) ព្រមទាំងកិច្ចសហប្រតិបត្តិការបរិស្ថានពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការសឹករេចរឹលដី និងការបំពុល៕


Khcct banner

អត្ថបទទាក់ទង