ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់មន្រ្តីរាជការ សម្រាប់ឆ្នាំសិក្សា ២០២៦ ពីសាលា Lee Kuan Yew School of Public Policy នៃសាកលវិទ្យាល័យ National University of Singapore លើជំនាញសំខាន់ៗចំនួន៣ គឺ រដ្ឋបាលសាធារណៈ (Public Administration), គោលនយោបាយសាធារណៈ (Public Policy), និង កិច្ចការអន្តរជាតិ (International Affairs)។
យោងតាមសេចក្តីជូនដំណឹងនៃ ស.ស.យ.ក លក្ខខណ្ឌតម្រូវ ឱ្យបេក្ខជនជាមន្ត្រីរាជការកំពុងបម្រើការនៅស្ថាប័នរដ្ឋ ដែលមានបទពិសោធន៍ការងារចាប់ពី ២ឆ្នាំឡើងទៅ ហើយមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ និងមានពិន្ទុ TOEFL IBT / IELTS ព្រមទាំងភ្ជាប់ជាមួយនឹងឯកសារតម្រូវផ្សេងៗ (Resume, Personal Statement Reference Letter)។ ដើម្បីដាក់ពាក្យ បេក្ខជនត្រូវស្គែន QR ដើម្បីបំពេញពាក្យ ឱ្យបានត្រឹមថ្ងៃទី ២៦ តុលា ២០២៥៕