681 ezgif.com resize
Swift cc time

អាហារូបករណ៍ អ.ម.ត ឆ្នាំសិក្សា​ ២០២៥-២០២៦ ផ្តល់ជូនសម្រាប់សិស្សបន្តការសិក្សានៅសាកលវិទ្យាល័យចំនួន ៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍ អ.ម.ត កំពុងបើកទទួលពាក្យ សម្រាប់ឆ្នាំសិក្សា​ ២០២៥-២០២៦ ផ្តល់ជូនសម្រាប់សិស្សបន្តការសិក្សានៅសាកលវិទ្យាល័យចំនួន ៦ រួមមាន សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វិទ្យាស្ថានភាសាបរទេស វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

យោងតាមសេចក្តីជូនដំណឹងនៃអាហារូបករណ៍ «អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)» បានឱ្យដឹងថា អាហារូបករណ៍មានលក្ខខណ្ឌផ្សេងគ្នាទៅតាមសាកលវិទ្យាល័យនីមួយៗ។ ចំពោះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ១០០ កន្លែង ដោយឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។ ព័ត៌មានបន្ថែម: https://t.me/+ECO3_AHMAz8xZTZl ។

ចំណែកឯ វិទ្យាស្ថានភាសាបរទេស(IFL) និង វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(IISPP) មានផ្តល់ជូនសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ២២ កន្លែង ដោយឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។ ព័ត៌មានបន្ថែម: https://t.me/+pTalqmkIWcc4NjU9។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ ដោយឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។ ព័ត៌មានបន្ថែម: https://t.me/+JCYtLfB2Yu40MWM1

បើតាមប្រភពដដែល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ផ្តល់ជូនថ្នាក់បរិញ្ញាបត្រ ចំនួន ៦០ កន្លែង ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។ ព័ត៌មានបន្ថែម: https://t.me/+_LUuPTe43ZQyYjQ9។ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៥០កន្លែង។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។ ព័ត៌មានបន្ថែម: https://t.me/+JWPGsTZxuHM0MTZl

គួរបញ្ជាក់ថា អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។​ សម្រាប់ព័ត៌មានបន្ថែមនៃអាហារូបករណ៍ សូមចូលទៅកាន់ https://www.facebook.com/iloveamt

Khcct banner

អត្ថបទទាក់ទង