681 ezgif.com resize
Swift cc time

កម្មវិធី Youth for Mangroves Summit 2025 ផ្តល់ឱកាសកាសយុវជនក្នុងស្រុក៤០នាក់ សិក្សាជំនាញអភិរក្សព្រៃកោងកាង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គម្រោង Youth for Mangroves Summit 2025 របស់ក្រុមយុវជន Releaf Hub initiative បានបើកជ្រើសរើសយុវជនចំនួន៤០នាក់ ផ្តល់ឱកាសដល់យុវជនបាន រៀន និងធ្វើសកម្មភាព ក្នុងការការពារ និងអភិរក្សព្រៃកោងកាង ជាមួយសហគមន៍ព្រៃកោងកាងដោយផ្ទាល់ និងអ្នកជំនាញព្រៃកោងកាង ដោយមានការទទួលស្គាល់ដោយសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី។ គម្រោងនេះរយៈពេល៣ ថ្ងៃ ២ យប់ ចាប់ពីថ្ងៃទី១៣–១៥ វិច្ឆិកា ២០២៥ នៅខេត្តកំពត និង ១ថ្ងៃ នៅ ភ្នំពេញ (១៦ វិច្ឆិកា ២០២៥)។

បើតាម Releaf Hub initiative ទស្សនកិច្ចសិក្សារបស់គម្រោង Youth for Mangroves Summit 2025 នឹងផ្តល់សិក្ខាសាលាបណ្តុះបណ្តាលអំពីអេកូឡូស៊ី និងអាកាសធាតុ ការដាំព្រៃកោងកាង និងសកម្មភាពបរិស្ថានជាមួយសហគមន៍ ការទស្សនកិច្ចសហគមន៍ត្រពាំងសង្កែជាដើម។ ទន្ទឹមនឹងនេះ យុវជនកីមានឱកាសក្នុងការជជែកពិភាក្សា និងសិក្សាពីជីវភាពសហគមន៍និងបរិស្ថាន ព្រមទាំងការចែករំលែកបទពិសោធន៍ និងការបង្កើតគម្រោងតូចៗ (mini-projects) ដោយក្រុមយុវជន។

តាមប្រភពដដែល យុវជនចូលរួមក្នុងគម្រោងនេះ នឹងទទួលបានការបង្រៀនពីអ្នកជំនាញពី Releaf Hub និងដៃគូអង្គការសហគមន៍ក្នុងតំបន់ អ្នកជំនាញបរិស្ថាន និងអ្នកអភិរក្សព្រៃកោងកាង តំណាងសហគមន៍ត្រពាំងសង្កែ និងវាគ្មិនដែលមានបទពិសោធន៍ផ្នែកសកម្មភាពបរិស្ថានផ្សេងទៀត។

បន្ទាប់ពីចូលរួមគម្រោងនេះ យុវជននឹងទទួលបានវិញ្ញាបនប័ត្រផ្លូវការ ពី Releaf Hub និង AUS Fellows ចុះហត្ថលេខា និងទទួលស្គាល់ដោយប សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី ការណែនាំ និងការប្រឹក្សា ពីអ្នកជំនាញផ្នែកអនុវត្តគម្រោងបរិស្ថាន ព្រមទាំងការទំនាក់ទំនង និងបណ្តាញជាមួយយុវជន និងអ្នកជំនាញបរិស្ថាន។

គម្រោង Youth for Mangroves Summit 2025 ត្រូវបានបង្កើតឡើងដោយផ្តល់ឱកាសឲ្យយុវជនបាន រៀន ចូលរួម និងធ្វើសកម្មភាព ក្នុងការការពារ និងអភិរក្សព្រៃកោងកាង។ យុវជន នឹងអាចបង្កើនការយល់ដឹង និងការយកចិត្តទុកដាក់របស់សង្គមចំពោះសារៈសំខាន់នៃព្រៃកោងកាង។ បន្ថែមពីនេះ គម្រោងនេះ នឹងបង្កើតយុវជនដឹកនាំជំនាន់ថ្មី ដែលមានសមត្ថភាពក្នុងការផលិតដំណោះស្រាយប្រកបដោយចីរភាព។

គួរបញ្ជាក់ថា គម្រោងនេះ ជាជំហានដំបូងរបស់ Releaf Hub initiative ដោយត្រូវបានបង្កើតឡើងដោយក្រុមយុវជនកម្ពុជា ជាមួយយុវជនពីប្រទេសផ្សេងទៀតជាសមាជិក សហការគ្នាប្រកួតឈ្នះក្នុងកម្មវិធី Asian Undergraduate Symposium (AUS) ក្នុងចំណោមក្រុមអន្តរជាតិ Top 10 Best Teams ដោយទទួលបានការគាំទ្រ និងការឧបត្តម្ភអនុវត្តគម្រោងនេះពីសកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីបង្ហាត់បង្រៀនយុវជនកម្ពុជាក្នុងស្រុកនូវជំនាញការពារបរិស្ថាន ជាពិសេសព្រៃកោងកាងនៅកម្ពុជា។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ពីកម្មវិធី អាចទំនាក់ទំនងតាមរយៈ Facebook Page: Releaf Hub ឬ [email protected] ឬអាចចុះឈ្មោះតាមរយៈ https://forms.gle/RY5XwSZ9HNxXa3o68 ដោយការជ្រើសរើសចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង