ភ្នំពេញ៖ សិក្ខាសាលា «ជំនាញ» ត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសសិស្សដែលទើបប្រឡងបាក់ឌុបចប់ ដើម្បីជ្រើសរើសជំនាញសិក្សា ស្វែងយល់ពីជីវិតក្នុងសាកលវិទ្យាល័យ រៀនអំពីចំណេះដឹងហិរញ្ញវត្ថុ ស្វែងរកឱកាសក្នុងវិស័យស្ទែម (STEM) និងឱកាសអាហារូបករណ៍នានា។ កម្មវិធីនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ ពីម៉ោង ម៉ោង ៩:00 ព្រឹក - ៥:00 ល្ងាច នៅ AUPP។
ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីណែនាំ ជំរុញទឹកចិត្ត និងត្រៀមលក្ខណៈសម្រាប់ជំពូកបន្ទាប់នៃជីវិតរបស់សិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអនុញ្ញាតឰ្យសិស្សចូលរួមដោយសេរី តាមរយៈការចុះឈ្មោះតាមតំណភ្ជាប់ https://forms.gle/xiWQz5viQsf5339w9 ។
នៅក្នុងកម្មវិធីនេះផងដែរ នឹងការចែករំលែកជាច្រើន ក្នុងនោះមានកិច្ចពិក្សាពីរទៅលើប្រធានបទ ៖ «ជំនាញឯកទេស និងជីវិតនៅសាកលវិទ្យាល័យ» និង «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»។ បន្ថែមពីនេះ កម្មវិធីមានរួមបញ្ចូល ថ្នាក់សិក្សាខ្លី (Master Class) ចំនួន ៤៖ ជំនាញ បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science) រហូតដល់ ការអភិវឌ្ឍសុសវែរ (Software Engineering), មនុស្សយន្ត និងស្វ័យប្រវត្តិកម្ម (Robotics & Automation), និង ទីផ្សារឌីជីថល (Digital Marketing)។
គួរបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានសហការរៀបចំឡើងដោយយុវជនមួយក្រុម និង សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត។ ព្រឹត្តិការណ៍នេះក៏បង្កើតជាទីកន្លែងមួយសម្រាប់សិស្សានុសិស្សពង្រីកទំនាក់ទំនងរបស់ពួកគេ តាមរយៈការជួបជាមួយ អ្នកណែនាំ អ្នកជំនាញ និង សិស្សានុសិស្ស ដទៃទៀត ដែលអនុញ្ញាតឱ្យពួកគេកសាងទំនាក់ទំនងប្រកបដោយអត្ថន័យដែល អាចជំរុញទឹកចិត្ត និងគាំទ្រដល់ដំណើរការសិក្សា និងអាជីពនាពេលអនាគតរបស់ពួកគេ៕