681 ezgif.com resize
Swift cc time

រដ្ឋបាលអាម៉េរិកគាំងបិទទ្វាប៉ះពាល់ប្រាក់ខែមន្រ្តីអាម៉េរិករាប់ម៉ឺននាក់ ក្រោយសភាមិនអនុម័តថវិការជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានសម្រេចបិទដំណើរការជាផ្លូវការជាបន្តបន្ទាប់ នៅថ្ងៃទី ១ ខែ តុលានេះ ក្រោយពីមិនអាចសម្រេចការអនុម័តកញ្ចប់ថវិការថ្មីបាន ក្រោយកើតមានប្រឆាំង និង ទំនាស់មិនយល់ស្របរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ ការបិទរដ្ឋាភិបាលជាផ្លូវការនេះ នឹងប៉ះពាល់ដល់ព័ន្ធចំនួន ៧៥ ម៉ឺននាក់ត្រូវបង្ខំចិត្តឈប់សម្រាក និង លាលែងពីការងាររហូតដល់មានការជូនដំណឹងសារជាថ្មី ហើយវានឹងជះឥទ្ធិពលដល់ប្រទេសលើពិភពលោកជាច្រើនទៀត។

ការបិទទ្វានេះនឹងប៉ះពាល់ដល់បុគ្គលិកសហព័ន្ធដោយមិនទទួលបានប្រាក់ឈ្នួលកំឡុងពេលនៃការបិទទ្វារបស់រដ្ឋាភិបាលក្នុងនោះមាននិយោជិតប្រហែល ៧៥០,០០០ នាក់នឹងត្រូវផ្អាកការងារ ខណៈដែលអ្នកផ្សេងទៀតដែលធ្វើការសំខាន់ៗដូចជាភ្នាក់ងាររដ្ឋបាលសន្តិសុខដឹកជញ្ជូន អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស មន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងសមាជិកយោធា នឹងត្រូវបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួល។

នៅក្រោមច្បាប់សហព័ន្ធ ពួកគេទាំងអស់គ្រោងនឹងទទួលប្រាក់សំណងនៅពេលដែលរដ្ឋាភិបាលបើកដំណើរការឡើងវិញ ដោយរដ្ឋខាតបង់ប្រមាណ ៤០០លានដុល្លារក្នុងមួយថ្ងៃពីការប្រមូលពន្ធ៕

Khcct banner

អត្ថបទទាក់ទង