ហ្វីលីពីន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីនកម្រិត ៦.៩វ៉ិចទ័រវាយប្រហារនៅខេត្ត Cebu បានកើកឡើងដល់ ៦៩នាក់ ខណៈចំនួនអ្នករងគ្រោះជាច្រើននាក់ទៀតកំពុងតែត្រូវបានសង្រ្គាះបន្ទាន់និងសម្រាកព្យាលបាល។ យោងតាមរបាយការណ៍ព័ត៌មានចុងក្រោយគិតត្រឹមរសៀលថ្ងៃទី ១ ខែ តុលា នេះចំនួនអ្នកស្លាប់បានកើនដល់ ៦៩នាក់បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារហ្វីលីពីននៅម៉ោងប្រមាណជាង ១១ យប់កាលពីថ្ងៃទី ៣០ ខែ កញ្ញា ដោយបណ្តាលឲ្យអគារជាច្រើនខ្នងដួលរលំ និងសង្គត់មនុស្ស។
មន្រ្តីជំនាញព្រមានទៀតថាចំនួនអ្នកស្លាប់នៅទីក្រុង Bogo នៃខេត្ត Cebu ត្រូវបានគេរំពឹងថានឹងកើនឡើងទៀតដោយព្យុះភ្លៀងក្នុងតំបន់រងគ្រោះបានបង្កជាបញ្ហាលំបាកជាខ្លាំងដល់កងកម្លាំងមន្រ្តីក្នុងការបន្តស្វែងរកអ្នកដែលកំពុងតែកប់ក្នុងគំនរបាក់បែក។
វិទ្យាស្ថាន Volcanology and Seismology ហ្វីលីពីន បានចេញការព្រមានខ្លីអំពីរលកយក្សស៊ូណាមិ និងបានណែនាំប្រជាជនឱ្យនៅឆ្ងាយពីឆ្នេរសមុទ្រនៃខេត្ត Cebu ដោយសារកម្ពស់ទឹកសមុទ្យកើនឡើង៕